ព័ត៌មានជាតិ
យានយន្តល្មើសចំនួន១១៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងពិន័យ សម្រាប់ថ្ងៃនេះ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា គិតត្រឹមម៉ោង៤ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាល បានរកឃើញយានយន្តរបស់ច្បាប់ចំនួន១១៧១ គ្រឿង ក្នុងនោះម៉ូតូចំនួន៩១៥គ្រឿង និងរថយន្តចំនួន២៥៦ គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន ក្នុងចំណោមយានយន្តទាំង២៥៦គ្រឿងនោះ មានយានយន្តតូចចំនួន១៩៩គ្រឿង និងយានយន្តធំចំនួន៥៧ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៤៦គ្រឿង, អត់មានបើកបរចំនួន១៣នាក់, ល្មើសសញ្ញាចំនួន២១ គ្រឿង, បទជែងចំនួន១គ្រឿង, បើកបរអត់ខ្សែដាក់ខ្សែក្រវ៉ាត់ចំនួន១២១នាក់, លើសចំណុះចំនួន៧ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងជាមនុស្ស៤នាក់, អត់ស្លាកលេខចំនួន១១ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន៣២នាក់។ ចំណែកម៉ូតូល្មើសទាំង៩១៥គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៨៣៥នាក់, បើកបរល្មើសសញ្ញាចំនួន៣០គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងជាងនួន៤ នាក់, បើកបរដោយគ្មានស្លាកលេខចំនួន២៦គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន២០នាក់។

លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន បានឲ្យដឹងដែរថា នៅថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៨លើក ក្នុងនោះស្លាប់ចំនួន៥នាក់ របួសចំនួន៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៦នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្តចំនួន៦។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានយានយន្តសរុបចំនួន១,០៤២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះមានម៉ូតូ៨១៩គ្រឿង និងរថយន្ត២២៣គ្រឿង៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


