ព័ត៌មានជាតិ
កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ផ្ដល់ឱកាសអស្ចារ្យ លើសពីការចូលរួមប្រកួតយកពានរង្វាន់
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បាន និងកំពុងផលិត កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា ទម្រង់របាំក្បាច់បុរាណខ្មែរ ដែលកម្មវិធីនេះ មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងអស់គ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ។

នេះគឺជាឱកាសដ៏អស្ចារ្យ ដែលបេក្ខជនក្រុមនឹងបានជួបជាមួយគណៈកម្មការ ក៏ដូចជាគ្រូបង្វឹកដោយផ្ទាល់ ដែលសុទ្ធសឹងជាវីរសិល្បករ សិល្បការិនីរបាំបុរាណ និងព្រឹទ្ធាចារ្យ ក៏ដូចជាសាស្រ្តាចារ្យមានបទពិសោធន៍យូរឆ្នាំ លើជំនាញរបាំក្បាច់បុរាណខ្មែរ។
ក្នុងគណៈកម្មការមេប្រយោគ មានដូចជា៖

សាស្ត្រាចារ្យ សុទ្ធ សុម៉ាលី ជំនាញតួយក្ស

សាស្ត្រាចារ្យ ប៉ែន សុខហួន ជំនាញតួនាយរោង

សាស្ត្រាចារ្យ ព្រឿង ឈៀង ជំនាញតួស្វា

សាស្ត្រាចារ្យ សំ សត្យា ជំនាញតួនាង
ជ័យលាភីលេខ១ លេខ២ និងលេខ៣ និងទទួលបានទឹកប្រាក់សរុប ២៤ ០០០ ០០០ រៀល។

ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ១២ ០០០ ០០០ រៀល
ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ៨ ០០០ ០០០ រៀល
ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៤ ០០០ ០០០ រៀល

បេក្ខភាពត្រូវធ្វើវីដេអូ សម្ដែងរបស់ខ្លួន និងថ្លៃចូលរួមប្រកួត តម្លៃត្រឹមតែ ១ ម៉ឺនរៀល មកកាន់ទំព័ររហ្វេសបុកផេកផ្លូវការ (Facobook) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាម របស់កម្មវិធី ល្ខោនខ្មែរ តាមរយៈលេខទូរសព្ទលេខ ០៩៩ ៩១៤ ១២៦ ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ កុមារតូចៗ ត្រូវបានលើកទឹកចិត្ត។ ព័ត៌មានលំអិតសូមទាក់ទងមកកាន់ លេខទូរសព្ទ 099 914 121 ។

លក្ខខណ្ឌចូលរួមប្រកួត ក្រុមនីមួយៗត្រូវមានសមាជិកចាប់ពី ៥ នាក់ឡើងទៅៗ ក្រុមទាំងអស់មិនអាចផ្លាស់ប្តូរសមាសភាពក្រុមខ្លួនឯង ដោយយកអ្នកផ្សេងជំនួសបានឡើយ។ ក្រុមទាំងអស់ត្រូវរក្សាចំនួនសមាជិកក្រុមឱ្យនៅដដែល ពោលគឺមិនអាចបន្ថយ ឬបន្ថែមនោះឡើយ។ បេក្ខជនប្រកួតតម្រូវឱ្យថតវីដអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី ដោយស្លៀកសម្លៀកបំពាក់ និងតុបតែងគ្រឿងទៅតាមទម្រង់របាំនោះ ឬស្លៀកក្បិន និងអាវហាត់របាំៗ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


