Connect with us

សន្តិសុខសង្គម

​​ព្រះសង្ឃ​ចុចកណ្ដឹង​ចូលបិណ្ឌបាត​ដល់ក្នុងផ្ទះ​ពលរដ្ឋខុសវិន័យសង្ឃដែរឬទេ?

បានផុស

នៅ

​ថ្មីៗនេះ​មានរូបភាព​ខ្លីបវីដេអូជាង ២ នាទីបង្ហាញពី​សកម្មភាពព្រះសង្ឃ​ចុចកណ្ដឹងចូលបិណ្ឌបាត​ដល់​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ខុសនឹងវិន័យសង្ឃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី ​អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់កម្ពុជាថ្មីថា ករណីនេះ ​មន្ត្រី​ធម្មការមិនដឹងថា តើជាព្រះសង្ឃពិត ឬក៏ជាអ្នកដើរតួសម្ដែង ក្លែងបន្លំស្លៀកពាក់ចីពរ​ព្រះ​សង្ឃ​យ៉ាង​ណានោះទេ ដោយគ្រាន់តែទទួលបានតែរូបភាពមិនដឹងទីតាំងជាក់លាក់នៅកន្លែងណា​។

បើតាមលោក សេង សុមុនីករណីនេះ ព្រះសង្ឃលោកមានវិន័យ គោចរបិណ្ឌបាត​ ហើយបើ​ព្រះ​សង្ឃប្រតិបត្តិធម៌បានត្រឹមត្រូវមិនមានករណីរំខានដូចរូបភាពនេះទេ។

កន្លងមកមានអ្នកក្លែងបន្លំ ហើយមន្ត្រីសង្ឃសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តតាមច្បាប់វិន័យសាសនាបានច្រើន។

បុគ្គលមិនបានបួសក្នុងព្រះពុទ្ធសាសនា តែស្លៀកពាក់ស្បង់ចីពររបស់ព្រះសង្ឃ តាមច្បាប់ក្រម​ព្រហ្មទណ្ឌ មាត្រា ៥០៨ ​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៣ ខែ និងពិន័យប្រាក់ ពី ១ សែនរៀល ទៅ ៥ សែនរៀល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ​ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៥មិថុនា ខណៈសីតុណ្ហភាពធ្លាក់មកនៅត្រឹម៣៣°C

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋបាលស្រុកអន្លង់វែង នាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងជួរមុខនៅខ្សែបន្ទាត់ព្រំដែ​ន

ព័ត៌មានជាតិ១៥ ម៉ោង មុន

មេបញ្ជាការតំបន់ ជំរុញកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារជម្រកសត្វព្រៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម