សន្តិសុខសង្គម
មន្ត្រីប៉ុស្តិ៍នគរបាល វាលវង់ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ ៤៨អង្គនៅវត្តព្រះពុទ្ធមានបុណ្យ
មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នាព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៥នេះបានចុះថតសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនដល់ព្រះសង្ឃចំនួន៤៨អង្គ ដែលគង់នៅវត្ត ព្រះពុទ្ធមានបុណ្យ ស្ថិតក្នុង ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឲ្យដឹងថា កន្លងទៅមន្ត្រីនគរបាលប៉ុស្ដិ៍ថតអត្តសញ្ញាណប័ណ្ឌជូនតែពលរដ្ឋទូរទៅ និងនៅតែក្នុងប៉ុស្ដិ៍នគរបាលតែប៉ុណ្ណោះ តែពេលនេះ បានចុះថតជូនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត។

លោកនាយប៉ុស្ដិ៍បញ្ជាក់ថា មុនឈានដល់ការចុះថតអត្តសញ្ញាប័ណ្ណជូនដល់ព្រះសង្ឃនេះ ព្រះសង្ឃត្រូវបញ្ជាក់ពីកន្លែងស្នាក់នៅជាមុនសិន ហើយក៏ត្រូវមានសំបុត្រកំណើតផងដែរ។ នៅពេលដែលបញ្ជាក់រួចរាល់ មន្រ្តីនគរបាលប៉ុស្តិ៍ អាចថតអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ជូនដល់ព្រះអង្គបាន។

ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងជាព្រះអនុគណខណ្ឌ៧មករា មានសង្ឃដីការថា ព្រះសង្ឃគ្រប់អង្គមានការសប្បាយចិត្តនៅពេលដែលអាជ្ញាធរ ផ្ដល់ជូនអត្តសញ្ញាណប័ណ្ណ ព្រះសង្ឃយ៉ាងដូច្នេះ គឺមានភាពងាយស្រួលដល់ព្រះសង្ឃ ពេលធ្វើដំណើរទៅណាមកណា និងមានអាស្រ័យស្នាក់នៅច្បាស់ពិតប្រាកដ។ កន្លងទៅ ព្រះសង្ឃគ្រប់អង្គមានតែកាតព្រះឆាយយា ពេលនេះមានអត្តសញ្ញាណប័ណ្ណ ព្រះសង្ឃអាចធ្វើការងារឬឯកសារតាមតម្រូវការរបស់ព្រះសង្ឃបាន៕
អត្ថបទ៖ សុភា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


