ព័ត៌មានជាតិ
ពលករមកពីក្រៅប្រទេសត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃ
បងប្អូនពលករ ដែលទៅធ្វើការនៅក្រៅប្រទេស ក្នុងពេលដែលកំពុងជួបបញ្ហាវិបត្តិជំងឺកូវិដ១៩ បានវិលត្រឡប់ មកចូលមកប្រទេសវិញមានចំនួន១៤៤នាក់ ស្រី៧១នាក់និងកុមារតូចៗ ដែលបានធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ហើយត្រូវបានក្រុមការងារទទួលពលករចំណាកស្រុកខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ទៅទទួលយកមកកាន់មណ្ឌលចត្តាឡីស័ក នៅសាលាបឋមសិក្សាអនុវត្តគរុកោសល្យខេត្ត បានមកដល់នៅវេលាម៉ោង២១និង០០នាទី នារាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ តាមក្បួនរថយន្តកងពលតូចដឹកជញ្ជូនលេខ៩០ នៃកងយោធពលខេមរភូមិន្ទ មកដល់ប្រកបដោយសុវត្ថិភាព ។

តាមការបញ្ជាក់របស់លោកស្រី យូ សុភា បានឲ្យដឹងថា បងប្អូនពលករមកពីក្រៅប្រទេសទាំង១៤៤នាក់នេះ ត្រូវបានចូលទៅមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែ ធ្នូនេះ តែដោយការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចលោក ទៀ សីហា អភិបាលខេត្ត ចំពោះប្រជាពលរដ្ឋរបស់ខ្លួន រដ្ឋបាលខេត្ត បានឲ្យក្រុមការងារគ្រប់គ្រងទទួលពលករចំណាកស្រុកមកពីក្រៅប្រទេស ដែលកំពុងធ្វើការចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ ដែលមានលំនៅដ្ឋាននៅខេត្តសៀមរាប យកមកឲ្យធ្វើចត្តាឡីស័កនៅខេត្តរបស់ខ្លួន ក្នុងការជួយសម្រួលនូវ ទីកន្លែងមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យផងដែរ ។

ក្នុងពេលក្រុមគ្រូពេទ្យជួរមុខ បានធ្វើការកត់ត្រាតាមដានពីពង្សាវតាររបស់បងប្អូនពលករ បងប្អូនបានធ្វើការ បញ្ជាក់ជូនដល់ក្រុមគ្រូពេទ្យឲ្យបានដឹងថា ក្នុងពេលចូលធ្វើចត្តាឡីស័កនៅមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យ ក៏បានធ្វើការយកសំណាក មួយលើកមកហើយ តែចំពោះលទ្ធផលនៅពុំទាន់បានដឹងនៅឡើយទេ ។
ក្នុងពេលមកដល់ក្រុមគ្រូពេទ្យក៏បានធ្វើការវាស់កម្តៅ ព្រមទាំងផ្តល់នូវអាហារកញ្ចប់ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តសៀមរាបផងដែរ ៕
អត្ថបទ ៖ គឿនវេត




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


