Connect with us

ព័ត៌មានជាតិ

កម្មវិធី​សម្ពោធ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 សម្រាប់​អ្នកសារព័ត៌មាន

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២២] ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយ​អ្នកសារព័ត៌មាន​ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ជោគជ័យ​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​មិត្ត​អ្នកសារព័ត៌មាន​ក្នុង​ការទទួល​ជ្រាប និង​ស្វែងយល់​ពី​រថយន្ត​បន្ថែម​មុនពេល​ប្រកាស​ចេញលក់​ជា​ផ្លូវការ​។ កម្មវិធី​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា លោកស្រី Pritika Maharaj ប្រធាន​គ្រប់គ្រង​គម្រោង​រថយន្ត Ford Ranger និង Ford Everest នៃ​ក្រុមហ៊ុន Ford Motor Company ប្រចាំ​ប្រទេស​អូស្ត្រាលី លោក Peerakorn Sophonsiri ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Ford Motor Company ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​មិត្ត​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ង​ន សាំង បាន​មានប្រសាសន៍ថា​៖ “​ថ្ងៃនេះ​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយ​អ្នកសារព័ត៌មាន ជាពិសេស​ទៀត​នោះ​គឺ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​មាន​កិត្តិយស​បាន​អញ្ជើញ​លោកស្រី Pritika Maharaj ប្រធាន​គ្រប់គ្រង​គម្រោង​រថយន្ត Ford Ranger និង Ford Everest នៃ​ក្រុមហ៊ុន Ford Motor Company ប្រចាំ​ប្រទេស​អូស្ត្រាលី មក​ធ្វើ​បទ​បង្ហាញ​ពី​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ជូន​ដល់​បងប្អូន​មិត្ត​អ្នកសារព័ត៌មាន និង​បានធ្វើការ​បង្ហាញ​លម្អិត​ពី​ផ្នែក​នីមួយៗ​នៃ​រថយន្ត​នេះ​ផងដែរ​។​”

​លោកស្រី Pritika Maharaj បាន​មានប្រសាសន៍ថា​៖ “​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​របស់លោក​អ្នក​ជាមួយនឹង​ភាព​ធន់ រឹងមាំ ផាសុកភាព​ជូន​ដល់​អ្នកដំណើរ និង​បច្ចេកវិទ្យា​ច្រើន​លើសពី​ការរំពឹងទុក ដើម្បី​ផ្តល់ជូន​នូវ​ការបើកបរ​ដ៏​រីករាយ និង​មាន​ទំនុកចិត្ត​។​”

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្រី Pritika Maharaj ក៏បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ និង​លម្អិត​បន្ថែម​ពី​ចំណុច​ពិសេស​របស់ Ford Everest ស៊េរី​ថ្មី​ដូចជា​៖

-​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.0L Bi-Turbo ជំនាន់​ថ្មី ដែល​ត្រូវ​អភិវឌ្ឍន៍ និង​កែប្រែ​បន្ថែម​ឲ្យ​កាន់​តែមាន​កម្លាំង​ខ្លាំង និង​ស្ងាត់​ជាង​មុន​

-​ ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច​ជំនាន់​ថ្មី 10 វគ្គ​អូ​តូ (E-Shifter) ដែល​នេះ​គឺជា​លើកដំបូង​ដែល Ford បាន​បំពាក់​ប្រអប់លេខ​ជា​ប្រភេទ​អេ​ឡិច​ត្រូ​និ​ច​បែបនេះ​នៅលើ​រថយន្ត SUV នេះ ដែល​ប្រអប់លេខ​នេះ​មិន​ត្រឹមតែ​ការ​រចនា​ស្រស់ស្អាត​ដូច​រថយន្ត​ស្ព័​រ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​មុខងារ​យ៉ាងច្រើន​ស​ម្បូ​រ​បែប​ដូចជា​៖ ការចូល​លេខ​រលូន និង​ធូរ​ជាង​មុន ការ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​ជាមួយនឹង​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត 2.0 ជំនាន់​ថ្មី និង​សុវត្ថិភាព​ខ្ពស់បំផុត​នោះ​គឺ នៅពេលដែល​លោកអ្នក​បាន​ពន្លត់​ម៉ាស៊ីន​ដោយ​មិនបាន​ចូល​លេខ​ទៅ P ប្រអប់លេខ​នឹងធ្វើ​ការចូល​លេខ​ទៅ​លេខ P ដោយ​ខ្លួនឯង​ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាព​ពេល​ចត​រថយន្ត​

-​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត 2.0 ជំនាន់​ថ្មី (Active Park Assist 2.0) ដែល​រថយន្ត​នឹង​ដំណើរ​ការចូល​ចត​ដោយ​ស្វ័យប្រវត្ត​ដោយ​លោកអ្នក​គ្រាន់តែ​ចុច​នូវ​ប៊ូ​តុង​មួយ​តែប៉ុណ្ណោះ នោះ​រថយន្ត​នឹងធ្វើ​ការចូល​ចត​ដោយ​ស្វ័យប្រវត្ត ពោលគឺ​វា​ជួយ​បង្វិល​ចង្កូត ដំណើរការ​ហ្វ្រាំង និង​ហ្គ៊ែ​រ និង​ប្រអប់លេខ​ក៏​នឹងធ្វើ​ការចូល​លេខ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​មានការ​ចូលរួម​ពី​អ្នកបើកបរ​ឡើយ​

-​ ​កុង​ទ័​រ​ឌីជីថល​ថ្មីស្រឡាង​ទំហំ​រហូតដល់ 12.4 អ៊ី​ញ (12.4” Digital Instrument Cluster)​ដែល​នូវ​ផ្តល់​ទិន្នន័យ​យ៉ាង​លម្អិត​ពី​រថយន្ត​

-​ ​អេក្រង់ Touchscreen បញ្ឈរ​ធំ​ចំ​កណ្តាល​ទំហំ 12 អ៊ី​ញ (12-Inch Infotainment Screen) ផ្តល់នូវ​រូប​ភាពរស់រវើក​

-​ ​ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត (360o Camera Split-View Display)

-​ ​ប្រព័ន្ធ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រាន់តែ​គ្រវាស​ជើង (Hands-Free Liftgate)

-​ ​បូករួម​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ជាច្រើន​ទៀត​ដែល Ford បាន​បំពាក់​នៅលើ​រថយន្ត SUV ដ៏​ប្រណិត​មួយ​នេះ​

​គួរបញ្ជាក់​ផងដែរ​ថា​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា Ford Cambodia ប្រកាស​បើកទទួល​ការ​កក់​ជា​ផ្លូវការ​ជាមួយនឹង​រថយន្ត Ford Everest Sport ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​តម្លៃ​ជាង 6 ម៉ឺន​ដុល្លា និង​រថយន្ត Ford Everest Titanium ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​តម្លៃ​ជាង 7 ម៉ឺន​ដុល្លា សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម​៖

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ផ្លូវ​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939 ​

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford Trade-In ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 722 999

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357 | 088 9 666 357

•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883 | 088 3 999 883​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម