Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា​រាជធានីភ្នំពេញ​គាំទ្រទាំងស្រុង​ចំពោះ​ ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី១០​ ​

បានផុស

នៅ

សមាជិក សមាជិកា​គណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា​ រាជធានីភ្នំពេញ ​នៅថ្ងៃ ៣០ ខែកក្កដា នេះ ​បានចេញសេចក្តីថ្លែងការណ៍​ប្រកាសគាំទ្រទាំងស្រុង​ចំពោះការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ លើក​​ទី១០ របស់កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ញត្តិគាំទ្រ បានកត់សម្គាល់ថា​ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ​ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិន​មាន​ការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។

ការធ្វើវិសោធនកម្មលើកទី ១០ នេះ ​ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់​ ដោយពុំបានប៉ះពាល់​ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ ​ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេស​កំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។​

សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ)​ មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និង​មាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរា​ជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភា​អនុម័ត​ទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២២៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៨ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម