Connect with us

ព័ត៌មានជាតិ

កម្ពុជា ប្រកាសបើកការប្រកួតប្រជែង​ពានរង្វាន់សហគ្រិនវ័យក្មេង​ប្រចាំឆ្នាំ ២០២២

បានផុស

នៅ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានប្រកាសបើកការប្រកួតប្រជែង​ពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២២ ដើម្បីជួយលើកកម្ពស់សហគ្រិនភាពនៅប្រទេសកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងនៅរសៀលថ្ងៃទី ៥ ខែ សីហា លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង ត្រូវបានរៀបចំឡើងដំបូងក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជាមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សា​ហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍។

លោកបានបន្តថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់សហគ្រិនភាព នៅប្រទេសកម្ពុជា តាមរយៈការចម្រាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រាសទាំងអស់នឹងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនេះ ទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរកិច្ច។

លោកបានបន្តទៀតថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០២២នេះ មាន៥ប្រភេទទី ពានរង្វាន់សហគ្រិនឆ្នើមវ័យ​ក្មេងទី២ ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមវ័យក្មេងទី ៣ ពានរង្វាន់សហក្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាបន្នទី៤ ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យានិងទី ៥ ពានរង្វាន់សហគ្រិនភាពសហគ្រិនឆ្នើមបង្កើតថ្មី។

លោកបានបន្តទៀតថា ការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី៥សីហានេះរហូតដល់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២។

លោក  ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ដើម្បីឱ្យសហគ្រិនចូលរួមប្រកួតឱ្យបានច្រើន លោកស្នើសុំបង្កើតឱ្យមានគណកម្មការរួមគ្នាមួយជាមួយក្រសួង ដើម្បីផ្សព្វផ្សាយតាមរាជធានី​ខេត្តដើម្បីអញ្ជើញសហគ្រាសធន់តូច និងមធ្យមតាមខេត្តចូលរួម ដោយមាន​ភ្ជាប់ទម្រង់ពាក្យស្នើសុំ។ស្នើសុំឱ្យមានវេបសាយរបស់សមាគមនិងទំព័រហ្វេប៊ុកដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ​និងលើកទឹកចិត្តដល់យុវជនវ័យក្មេងដែលមានទេពកោសល្យចូលរួមប្រកួតនិងបង្កើតជាពានរង្វាន់ថ្មីមួយបន្ថែមពីលើដែលមានស្រាប់៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ២៧ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ២៨ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម