ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ស្តារវិស័យសណ្ឋាគារដោយលើកលែងកាតព្វកិច្ចស្នើវាយតម្លៃចំណាត់ថ្នាក់
ក្រសួងទេសចរណ៍ បានប្រកាសលើកលែងកតព្វកិច្ចស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្ម ស្នាក់នៅទេសចរណ៍ ចំពោះអាជីវកម្មស្នាក់នៅដែលជាប្រភេទសហគ្រាសធុនមធ្យម និងធុនតូចទាំងអស់ តាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រានធុនតូច និងមធ្យមលើកទី២ នាថ្ងៃទី ៨ សីហា ឆ្នាំ ២០២២។

បើតាមក្រសួងទេសចរណ៍ ចំពោះការលើកលែងស្នើសុំវាយតម្លៃចំណាត់ថ្នាក់នេះ គឺដើម្បីជំរុញដល់ការបើកអាជីវកម្មឱ្យមានដំណើរការឡើងវិញ បន្ទាប់ពីវិបតិ្តកូវីដ-១៩ បានលុកលុយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយសហគ្រាស អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅជាប់ពន្ធតូច និងមធ្យម មិនចាំបាច់ធ្វើការស្នើសុំវាយតម្លៃ ចំណាត់ថ្នាក់នោះឡើយ។ ប៉ុន្តែ ប្រសិនបើប្រភេទអាជីវកម្មខាងលើចង់ធ្វើការវាយតម្លៃចំណាត់ថ្នាក់ អាចស្នើសុំដល់គណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) បានធម្មតា។
ចំណែកអាជីវកម្មស្នាក់នៅដែលជាសហគ្រាសធុនធ្ងន់ជាប់ពន្ធធំ គឺនៅតែធ្វើការស្នើសុំវាយ តម្លៃចំណាត់ថ្នាក់ជាធម្មតា ដោយគ្មានការលើកលែងនោះឡើយ៕ អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


