ព័ត៌មានជាតិ
ក្រុមហ៊ុនមួយគ្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍នៅស្រុកកំពង់សីលា
លោកអភិបាលរងខេត្តព្រះសីហនុ និងក្រុមការងាររបស់ក្រសួងបរិស្ថាន បានចុះទៅត្រួតពិនិត្យទីតាំងភូមិសាស្ត្រ ដែលមានសក្តានុពលខាងវិស័យទេសចរណ៍ និងធម្មជាតិ ក្រោយពីក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ បានស្នើសុំជួលដីបរិស្ថានក្នុងទំហំដីជាង១០ហិកតា នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ប៉ុន្តែ នៅមិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ “កម្ពុជាថ្មី” ថា ក្រុមហ៊ុន ហ្វាម៉ា ឃ៊ែរ បានស្នើជួលដី១០ហិកតា នៅជិតដីកម្មសិទ្ធិរបស់ខ្លួន ដែលកំពុងវិនិយោគលើផលិតផលថ្នាំពេទ្យនៅកម្ពុជា និងអភិវឌ្ឍន៍ធុរេនដែលទទួលបានផលរាប់តោនក្នុងមួយឆ្នាំៗ។

ការស្នើនេះ ក្នុងគោលបំណងអភិវឌ្ឍន៍ខាងវិស័យអេកូទេសចរណ៍ គ្មានការកាប់ទន្ទ្រានព្រៃឈើ និងបំផ្លាញជម្រកសត្វព្រៃឡើយ។ ចំពោះការត្រួតពិនិត្យរបស់អាជ្ញាធរវិញ គឺលោកបានទៅពិនិត្យក្នុងគោលបំណងចង់ដឹងថា តើគម្រោងនោះ មានការប៉ះពាល់ដល់ជីវចម្រុះ និងសត្វព្រៃដែរឬទេ? ជាពិសេស នៅតំបន់នោះ មានដំរីរស់នៅ ៥ក្បាល ប៉ុន្តែ ពួកវារស់នៅឆ្ងាយពីកន្លែងគ្រោងនឹងអភិវឌ្ឍន៍នោះ។ យ៉ាងណាមិញ សំណើរនេះ នៅមិនទាន់បានអនុម័តដោយក្រសួងនៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការសាងសង់រូបព្រះពុទ្ធបដិមាដ៏ធំនៅតំបន់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយក៏ផ្តល់ភាពងាយស្រួលដល់ប្រជាជនដែលមានបំណងចង់ទៅធ្វើសមាធិនៅលើភ្នំដែលមានទេសភាពស្រស់ស្អាតផង។ ក្នុងនោះ បន្ទាប់ពីមានការត្រួតពិនិត្យរួច ក៏មានកិច្ចពិភាក្សាលើសំណើរមួយនេះ ដោយមានការគាំទ្រលើគម្រោងអភិវឌ្ឍន៍ ភ្ជាប់នឹងធម្មជាតិនេះ ព្រោះជារឿងល្អ ក្នុងការថែរក្សាព្រៃឈើ និងអភិរក្សសត្វព្រៃនៅទីនោះ។ ការអភិវឌ្ឍអេកូទេសចរណ៍ គឺគ្មានការកាប់ទន្រ្ទានព្រៃឈើឡើយ មានតែការអភិរក្សបន្ថែម ដែលទាំងនេះអាចជួយដល់បរិស្ថាន និងសេដ្ឋកិច្ចកម្ពុជាតាមវិស័យទេសចរណ៍។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់។
លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា៖ “ប្រសិនមានការអនុញាតគម្រោងនេះហើយ យើងក៏បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអង្គការអភិរក្សសត្វព្រៃ ជាពិសេសសត្វដំរី អាចរៀបចំផ្លូវដើរ កុំឱ្យមានផលប៉ះពាល់ដល់ដំរីនៅទីនោះ។ ហើយដំរីនឹងទៀត ខ្ញុំគិតថាអាចមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរមកកម្សាន្តទីនេះច្រើន”។ លោកក៏បានស្នើសុំឱ្យមានការជ្រើសរើសយកពលរដ្ឋនៅក្បែរនោះឱ្យមានការងារធ្វើ ជាមួយក្រុមហ៊ុន ប្រសិនបើ គម្រោងនេះអាចដំណើរការបានដើម្បីឱ្យពលរដ្ឋមានឱកាសបង្កើន សេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗ៕
ដោយ៖ អុន ស្រីមាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


