ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងឲ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់
អាជ្ញាធរខេត្តស្ទឹងត្រែង បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយទឹកជំនន់ ខណៈទឹកនៅតាមបណ្តាទន្លេនានាក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនាប៉ុន្មានថ្ងៃមកនេះមានការហក់ឡើងជាលំដាប់។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែងចុះថ្ងៃទី១១ សីហា បានអោយដឹងថា ស្ថានភាពជាក់ស្តែងនៃកម្រិតកម្ពស់ទឹកក្នុងមូលដ្ឋាននៃភូមិសាស្ត្រ ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្នក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពអាកាសធាតុ និងការបន្តធ្លាក់ភ្លៀងគ្របដណ្តប់នៅទូទាំងប្រទេស រួមទាំងខេត្តស្ទឹងត្រែងផងដែរ ជាពិសេសនៅផ្នែខាងលើនៃទន្លេងមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេ ស្រែពក កម្ពស់ទឹកមានការកើនឡើងជាលំដាប់។

រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការដាស់តឿនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ និងប្រកបមុខរបរតាមបណ្ដោយដងទន្លេទាំងបួនខាងលើ និងមូលដ្ឋានដែលងាយរងគ្រោះផ្សេងៗទៀត សូមមេត្តាមានការត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ដោយហេតុថា អាចនឹងមានជំនន់ទឹកភ្លៀង និងការកើនឡើងកម្ពស់ទឹកទន្លេបណ្តាលឱ្យទឹកជំនន់កើតមានឡើងនៅតាមមូលដ្ឋានមួយចំនួនជាយថាហេតុ។
រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានជម្រាបជូនផងដែរថា ក្នុងករណីចាំបាច់ណាមួយចំពោះគ្រោះអាសន្នកើតមានឡើងក្នុងមូលដ្ឋាន សូមបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មានបន្ទាន់ដល់ថ្នាក់ដឹកនាំភូមិ និងអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ដើម្បីជួយដោះស្រាយ និងអន្តរាគមន៍បានទាន់ពេលវេលា និងបញ្ចៀសបាននូវហានិភ័យធ្ងន់ធ្ងរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស និងការព្យាករណ៍កម្ពស់ទឹក ក៏ដូចជាស្ថានភាពជាក់ស្ដែងនៃកម្រិតកម្ពស់ទឹកក្នុងមូលដ្ឋាននៃភូមិសាស្ត្រ ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ននេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមយកឱកាសនេះ ជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពអាកាសធាតុ និងការបន្តធ្លាក់ភ្លៀងគ្របដណ្តប់នៅទូទាំងប្រទេស រួមទាំងខេត្តស្ទឹងត្រែងយើងផងដែរ ជាពិសេសនៅផ្នែកខាងលើនៃទន្លេងមេគង្គ ទន្លេកុង ទន្លេសាន និងទន្ល ស្រែពក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


