ព័ត៌មានជាតិ
លោកស្រី ជូ ប៊ុនអេង ៖ កម្ពុជា បាននិងកំពុងរិះរកគ្រប់វិធានការ ដើម្បីឆ្លើយតបឲ្យទាន់ពេលទៅលើបញ្ហាជួញដូរមនុស្ស
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែរិះរកគ្រប់វិធានការ ដើម្បីឆ្លើយតបឲ្យបានទាន់ពេល ទៅលើបញ្ហាជួញដូរមនុស្ស ដើម្បីកាត់បន្ថយភាពរងគ្រោះរបស់ប្រជាពលរដ្ឋ ខណៈអំពើជួញដូរមនុស្ស បាននិងកំពុងកើតឡើងយ៉ាងកក្រើក នៅទូទាំងពិភពលោក។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នៅព្រឹកថ្ងៃទី ១២ ខែសីហានេះថា អំពើជួញដូរមនុស្ស បាននិងកំពុងកើតឡើងយ៉ាងកក្រើក នៅទូទាំងពិភព លោក ដែលជាវិបត្តិសកលមួយ ហើយទោះជាប្រទេសតូច ឬក៏ធំ ក៏ទទួលរងនូវអំពើជួញដូរមនុស្សនេះ ពីព្រោះវាជាឧក្រិដ្ឋកម្មឆ្លងដែន និងមានបណ្ដាញចាត់តាំងថែមទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងថា ការទប់ស្កាត់ ឬលុបបំបាត់អំពើជួញដូរមនុស្សនេះ មិនអាចនរណាម្នាក់ ធ្វើបានតែឯងនោះទេ។ លោកស្រី ជូ ប៊ុងអេង ថា «ទោះបីរាជរដ្ឋាភិបាល ឬក៏សកលលោក ដែលខំប្រឹងបង្កើតនូវច្បាប់ នូវគោលនយោបាយ បទដ្ឋាន អនុសញ្ញា កតិកាសញ្ញា ជាបន្តបន្ទាប់ តែយើងធ្វើក្រោយពេលដែលរឿងវាកើតទេ គឺយើងខិតខំជំរុញស្ថានភាព ដើម្បីរត់ឲ្យទាន់ទៅស្កាត់មុខ ប៉ុន្តែមានពេលខ្លះ យើងដឹងហើយថា កលល្បិចជនល្មើស តើវាការបត់បែនប៉ុណ្ណា?»។

អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនអះអាងថា ជាប្រទេសដែលសក្ដានុពលខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឥតខ្ចោះនោះដែរ ហើយក៏មិនមែនមានន័យថា អ្វីដែលកម្ពុជាធ្វើសុទ្ធតែល្អត្រឹមត្រូវ ឬសុទ្ធតែមានប្រសិទ្ធភាពនោះដែរ។
លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា «ពីព្រោះយើងដឹងហើយថា វានៅតែកើតមានៗ នូវអំពើជួញដូរមនុស្ស អញ្ចឹងហើយដែលរាជរដ្ឋាភិបាល បាននិងកំពុងតែរិះរកគ្រប់វិធានការ ដើម្បីឆ្លើយតបឲ្យបានទាន់ពេល ពីព្រោះយើងចង់កាត់បន្ថយភាពរងគ្រោះ របស់ប្រជាពលរដ្ឋ»។
អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានលើកឡើងទៀតថា នាពេលបច្ចុប្បន្ននេះ វិទ្យាសាស្រ្ដកាន់តែទំនើប ហើយល្បិចកលរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស ក៏កាន់តែជឿនលឿនណាស់ដែរ។ ត្រង់ចំណុចនេះ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា «ពីព្រោះបើយើងប្រើវិទ្យាសាស្រ្ដ យើងប្រើព័ត៌មានវិទ្យា សម្រាប់ធ្វើការបង្រ្កាប អំពើជួញដូរមនុស្ស តែកុំភ្លេចជនល្មើសក៏គេចេះប្រើដែរ ហើយមានពេលខ្លះ គេមានភាពវៃឆ្លាតជាងយើងទៅទៀត ពីព្រោះគេត្រៀមលក្ខណៈនៅក្នុងការធ្វើឧក្រិដ្ឋកម្មនេះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


