ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតអាណត្តិទី៥
នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប ដោយមានការចួលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកលោកស្រីក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។
សូមបញ្ចាក់ផងដែរថា ទូទាំងខេត្តកែប មានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន៣១រូប( ស្រី ០៦រូប) ក្នុងនោះមានសមាសភាពមកពីគណបក្សប្រជាជនចំនួន២៩រូប និងគណបក្សភ្លើងទានចំនួន០២រូប។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួលដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់ឱ្យបានល្អប្រសើរ។ ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តឱ្យបានពេញលេញ និងត្រឹមត្រូវទោះជាលោក លោកស្រី ដែលបានជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ចាំបាច់លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយសុខសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

លោកបណ្ឌិត បានបន្ថែមទៀតថា លោក លោកស្រី ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រងចាត់ចែង និងសម្រេចចិត្តក្នុងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀតមុខងារ និងធនធានជាច្រើនត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈអោយទាន់ពេលវេលា និងរហ័សនៅកម្រិតរដ្ឋបាលនីមួយៗ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ដែលនៅជិតបងប្អូនប្រជាពលរដ្ឋបំផុត។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៥នេះ ។ ដូចនេះសូមលោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការអនុវត្តការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារកិច្ច ឱ្យបានល្អប្រសើរ៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


