ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ បង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមអត់ខុសទេ មានតែចំណេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៣ ខែសីហា ២០២២ នេះថា ការបង្កើតឱ្យមានដេប៉ាតឺម៉ង់ភាសាវៀតណាមបង្រៀននៅកម្ពុជាមានតែផលចំណេញ ខណៈនិស្សិតកម្ពុជាកំពុងរៀននៅវៀតណាមជាង ១ ពាន់នាក់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣ ពាន់នាក់ថា កម្ពុជាមានដេប៉ាតឺម៉ង់ច្រើនភាសារ ដូចជដេប៉ាតឺម៉ង់ ឡាវ ថៃ ចិន ជប៉ុន។
សម្ដេចតេជោអះអាងថា ការបង្កើតដេប៉ាតឺម៉ង់ភាសារវៀតណាមនេះគឺ ផលចំណេញគឺខ្មែរ ខណៈនិស្សិតខ្មែរ កំពុងរៀននៅវៀតណាមជាង ១ ពាន់នាក់។
សម្ដេចតេជោមានប្រសាសន៍បន្តទៀតថា «រឿងហ្នឹងមានអីខុស វាមានតែចំណេញ វាអត់មានអីខាតទេ អ្នកឯងចេះបារាំង អង់គ្លេស ចេះអីក៏ដោយ អត់មានអីខាតទេ»។ ឧទារណ៍ អ្នកដែលចង់រកស៊ីជាមួយវៀតណាម អ្នកនៅតាមព្រំដែន។
សម្ដេចតេជោបានលើកឡើងថា កញ្ចប់ទេសចរណ៍ទៅមកជាមួយវៀតណាម-កម្ពុជា សុទ្ធតែមានការផ្លាស់ប្ដូររថយន្តឆ្លងដែន។ អញ្ចឹងទេ! ប្រសិនបើអ្នកធ្វើធុរកិច្ចរបស់យើង ឬធ្វើវិស័យទេសចរណ៍ឆ្លងដែន ទៅជាមួយថៃរៀនភាសថៃទៅ ទៅជាមួយវៀតណាមរៀនវៀតណាមទៅ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ