ព័ត៌មានជាតិ
លោក ហេង សួរ៖ ការសម្រេចបានតួលេខប្រាក់ឈ្នួលកម្មករយឺតឬលឿន អាស្រ័យលើភាគីនិយោជក និងភាគីកម្មករ
លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ការសម្រេចបានតួលេខប្រាក់ឈ្មួលកម្មករសម្រាប់ឆ្នាំ២០២៣នេះយឺតឬលឿននោះ វាអាស្រ័យទៅលើភាគីនិយោជក និងភាគីកម្មករនិយោជិតដែលមានការយល់យោគនិងអធ្យាស្រ័យគ្នាទៅវិញទៅមកទេ។ លោកបានបន្តថា ចំណែកភាគីរាជរដ្ឋាភិបាលគ្រាន់ជាអ្នកសម្រួលសម្រួលនិងដាក់តួលេខមួយជាបន្ទាត់សម្រាប់ឱ្យភាគីទាំងពីរពិចារណាប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពីកិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៅព្រឹកថ្ងៃទី២៤ ខែសីហា នេះ លោក
ហេង សួរ បានបន្តថា កិច្ចប្រជុំប្រាក់ឈ្នួលលើកទី២នៅមិនទាន់ទទួលបានលទ្ធផលអ្វីនៅឡើយទេដោយភាគីនីមួយៗបានប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន២លើករៀងៗខ្លួនហើយភាគីទាំងពីរបានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំអំពីសំណើរបស់ខ្លួន។
លោកបានបន្តទៀតថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅម៉ោង ២:៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ លោកបានបន្ថែមថា «ការចង់បាននូវតួលេខប្រាក់ឈ្មួលមួយយឺតឬលឿនវាអាស្រ័យលើភាគីនយោជកនិងភាគីកម្មករនិយោជិតដែលចេះយោគយល់និងអាធ្យាស្រ័យគ្នាទៅវិញទៅមកពិសេសប្រជុំនៅថ្ងៃទី៣១សីហាខាងមុខបើសិនជាមានវឌ្ឍនភាពឬមានភាពប្រហាក់ប្រហែលគ្នាឬមួយភាគីទាំងពីរអាចលើកជាជំហរសុំត្រឹមតែប៉ុណ្ណឹងកិច្ចប្រជុំអាចនឹងបញ្ចប់មុនថ្ងៃទី២២ឬ២៣កញ្ញា»។ លោកបានបន្ថែមថា កិច្ចប្រជុំនៅសល់៥លើកទៀតគឺនៅថ្ងៃទី២៤,ទី៣១ខែសីហា,ទី៧,ទី១៤,ទី២២និងទី២៣ខែកញ្ញាឆ្នាំ២០២២។

លោក ហេង សួរ បានបញ្ជាក់ថា យ៉ាងណាក៏ដោយកិច្ចប្រជុំប្រាក់ឈ្មួលនេះនឹងធ្វើជាបន្តបន្ទាប់ទៀតព្រោះថា ជាធម្មតាការកំណត់ប្រាក់ឈ្មួលវាអាស្រ័យទៅលើវិនិច្ឆ័យទាំង៧ចំណុចដូចគ្នាតែការឱ្យពិន្ទុភាគីនីមួយៗមានលក្ខណៈខុសៗគ្នាហើយក្រៅពីនេះមានព័ត៍ទិន្នន័យផ្សេងទៀតសម្រាប់យកមកពិចារណាដែលទាមទារឱ្យភាគីនីមួយៗត្រូវចូលមកជជែកនិង
ពន្យល់គ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា ទោះបីជាភាគរាជរដ្ឋាភិបាលមានតួលេខក្តីតែគ្រាន់ជាបន្ទាត់មួយសម្រាប់ភាគីពាក់ព័ន្ធយកទៅពិចារណាធ្វើការប្រៀបធៀបដើម្បីបង្ខិតឬតម្លើងតួលេខនៃគោលជំហររបស់ខ្លួនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រាក់ឈ្មួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២២នេះទទួលបាន១៩៤ដុល្លារអាមេរិកក្នុង១ខែ ដោយមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


