ព័ត៌មានជាតិ
ជំនន់ទឹកស្ទឹងសែននៅស្ថានីយកំពង់ធំហក់ឡើងវិញ ខណៈផ្នែកខាងលើស្រកចុះ
តាមរបាយការណ៍បញ្ជាក់របស់លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំនៅថ្ងៃទី ៣០ ខែសីហានេះបង្ហាញថា ជំនន់ទឹកស្ទឹងសែន នៅស្ថានីយ៍កំពង់ធំ ចាប់ផ្តើមជន់ឡើងវិញចំនួន៣ថ្ងៃ មកហើយ ដែលមានឡើងមានសភាពតិចតួចប្រមាណពី ០,០២ម៉ែត្រ ទៅ០,០៤ម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ដែលកំពស់ទឹកនៅថ្ងៃនេះ គឺ ១៣,៥៧ ម៉ែត្រ លើកម្ពស់ប្រកាស អាសន្ន ០,០៧ម៉ែត្រ។

នៅផ្នែកស្ថានីយ៍ខាងលើគឺស្ថានីយសណ្តាន់ មានកម្ពស់ទឹក១៨,៩៨ម៉ែត្រ លើកម្ពស់ប្រកាសអាសន្ន ០,៤៨ម៉ែត្រ ធៀបទៅនឹងម្សិលមិញស្រកចុះ ០,១០ម៉ែត្រ។ លោកបន្តថា ស្ទឹងសែនបានតភ្ជាប់ពីខេត្តព្រះវិហ៊ារ បន្តមានលំហូរភ្ជាប់ទៅកាន់បឹងទន្លេសាប។
បច្ចុប្បន្នលំហូរមានល្បឿនលឿនដែលអាចសន្និដ្ឋានបានថា ទឹកនៅស្ថានីយកំពង់ធំនឹងស្រកចុះវិញប្រមាណពីរ ឬបីថ្ងៃ ខាងមុខប្រសិនបើគ្មានភ្លៀងធ្លាក់នៅផ្នែកខាងលើច្រើន។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ផ្ទៃដីដែលប៉ះពាល់ និងរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង និងទឹកស្ទឹងសែន នៅរដូវវស្សានេះ ធ្វើឲ្យប៉ះពាល់ចំនួន៧ ក្រុង ស្រុក, ៣៧ឃុំ សង្កាត់, ស្មើរ៦ ៥០៥គ្រួសារ លើផ្ទៃដីសរុបចំនួន១១ ៧៣០ហិកតា ក្នុងនោះខូចខាត ចំនួន៦ ៥៣៤ហិកតា។
លោកបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋពលរដ្ឋដែលរងការប្រឈមជាភាគច្រើន គឺរស់នៅនៅតាមបណ្តោយដងស្ទឹងសែន ដែលមានផ្ទះខ្លះទឹកលិចក្រោមផ្ទះ ប៉ុន្តែមិនទាន់ករណីជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ។

ស្របពេលជាមួយគ្នានេះដែរ ក្នុងនាមសមាជិកគណៈកម្មាគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ បានត្រៀមទីទួលសុវត្ថិភាពចំនួន៥ កន្លែង នៅតាមបណ្តាស្រុកចំនួន៣ ដែលអាចរងផលប៉ះពាល់ខ្លាំងក្នុងករណីទឹកបន្តជន់ឡើងមានស្រុកប្រាសាទសំបូរ ៣ទីតាំង ស្រុកសណ្តាន់ ១ទីតាំង ស្រុកស្ទោង ចំនួន១ទីតាំង។
ទន្ទឹមជាមួយគ្មាននេះលោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ បញ្ជាក់បផងដែរថា ស្ថានភាពទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ចំពោះស្រុកដែលអាចរងការខូចខាតផ្លូវលំមានចំនួនពីរ គឺស្រុកប្រាសាទ សំបូរ និងស្រុកសណ្តាន់ ប៉ុន្តែមិនទាន់ មានសភាពលិចផ្លូវនោះទេ៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


