ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចីឱ្យពលរដ្ឋដែលរស់នៅឃុំរុនតាឯកគិតអត្រាការប្រាក់ទាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៣ ខែកញ្ញា ២០២២នេះ បានថ្លែងអំពាវនាវដល់ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជួយផ្ដល់ប្រាក់កម្ចីឱ្យប្រជាពលរដ្ឋដែលបានផ្លាស់ទីពីតំបន់អង្គរមករស់នៅឃុំរុនតាឯក ដោយអត្រាការប្រាក់ទាប និងភាពអនុគ្រោះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនអាចនឹងត្រូវការដើមទុនបង្កើតមុខរបរដោយសម្ដេចទទូចឱ្យសេវាឥណទានហិរញ្ញវត្ថុយោគយល់ និងអាទិភាពឱ្យខ្ចីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅរុនតាឯក ហើយទម្លាក់អត្រាការប្រាក់ទាបជាងអតិថិជនទូរទៅផ្សេងទៀត។
រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលចាកចេញពីរមណីយដ្ឋានអង្គរ មកតាំងទីលំនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ដោយមានប្រជាពលរដ្ឋចំនួន ៥៩៤ គ្រួសារហើយ ដែលបានសម្រេចចាកចេញមករស់នៅភូមិថ្មីនេះ ដើម្បីចូលរួមការការពារតំបន់ប្រាសាទឱ្យកាន់តែគង់វង្ស និងលើកកម្ពស់មុខមាត់ប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរណ៍។ ហើយចំនួន ១ ១១៧ គ្រួសារទៀត ដែលបានចាប់ឆ្នោតហើយ ត្រៀនឹងចាកចេញនៅពេលខាងមុខបន្តទៀត។

ទំហំដីជាង ១ ពាន់ ហិកតា ត្រៀមដាក់ពលរដ្ឋដែលចាកចេញពីតំបន់អង្គរជាង ៦ ០០០ គ្រួសារ ហើយពេលនេះ សម្ដេចតេជោ ហ៊ុន សែន សម្រេចទិញដីបន្ថែម ជាង ៥០០ ហិកតាទៀត ត្រៀមសម្រាប់ពលរដ្ឋដែលនឹងត្រៀមចាកចេញមកបន្ថែមទៀត។
ក្រៅពីនេះនៅមានគោលនយោបាយដោះស្រាយជូនប្រជាពលរដ្ឋជាច្រើនទៀតរាប់ចាប់តាំងពីការផ្ដល់ប្រាក់ជំនួយ សរុបចំនួន ១,២០០ ០០០ រៀលក្នុងមួយគ្រួសារ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវ ភ្លើង ទឹក និងទទួលបានបណ្ណក្រីក្រ និងបណ្ណស្ត្រីមានផ្ទៃពោះព្រមទាំងប្រាក់ឧបត្ថម្ភជំងឺកូវីដ១៩៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


