ព័ត៌មានជាតិ
បង្ក្រាបជនសង្ស័យ៣នាក់ រួមជាថ្នាំមួយគ្រឿងញៀន ៥គីឡូ
ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងករណីគ្រឿងញៀនទ្រង់ទាយធំ ដោយដកហូតបានវត្ថុតាងសារធាតុញៀន ៥គីឡូក្រាម។

លោក វរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននិយាយនៅព្រឹកនេះថា ករណីល្មើសច្បាប់ជាក់ស្តែងជួញដូរ និង ដឹកជញ្ជូននូវសារធាតុញៀនខាងលើ គឺកម្លាំងបង្ក្រាបបាន កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ខណៈជនសង្ស័យទាំងអស់កំពុងធ្វើសកម្មភាពដឹកជញ្ជូនត្រង់ចំណុចមុខអនុវិទ្យាល័យសោហឺ ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងសហការរវាងកម្លាំងសហការកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ប្រតិបត្តិការបទល្មើសជាក់ស្តែងនេះដែរ កម្លាំងបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជាតិខ្មែរចំនួន ៣នាក់មានឈ្មោះ ទូច សារុំ ភេទប្រុស អាយុ៥៩ឆ្នាំ ឈ្មោះ ហ៊ាង ហូយ ភេទប្រុស អាយុ៤៧ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងភូមិដើមជ្រៃ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង ម្នាក់ទៀតឈ្មោះ សន សារ៉ាត ហៅហើម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិកែវ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។

ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញឈានដល់ការរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន ៥កញ្ចប់និងមានទម្ងន់ ៥គីឡូក្រាម។ ជនសង្ស័យទាំង ៣នាក់ ក៏ដូចជាវត្ថុតាងទាំងអស់ កម្លាំងការិយាល័យជំនាញកំពុងត្រូវបានរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធីបន្តទៅកាន់សាលាដំបូងខេត្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ រយៈពេល២៤២ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩៩៨លើក ស្លាប់១០០៧នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


