ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះ ៣៣៥គ្រួសារក្នុងស្រុកស្វាយទាប

(ស្វាយរៀង): សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន ៣៣៥គ្រួសារ ក្នុងនោះ ១០១គ្រួសារ មកពី ១១ឃុំ ក្នុងស្រុកកំពង់រោទិ៍ ១២៩គ្រួសារ មកពី ៦ឃុំ ក្នុងស្រុកចន្ទ្រា និង ១០៥ គ្រួសារ មកពី ៩ឃុំ ក្នុងស្រុកស្វាយទាប នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។

លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បាននាំបណ្តាំសួរសុខទុក្ខពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយ អនាម័យ ជាពិសេសការអនុវត្តិវិធានការការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម។
ដោយមើលឃើញការលំបាក នាចុងរដូវវស្សាឆ្នាំ ២០២២ នេះក៏ដូចជារៀងរាល់ឆ្នាំ ពិសេសការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា នូវស្បៀង សម្ភារប្រើប្រាស់ ថវិកា ដល់ប្រជាជនងាយរងគ្រោះមហន្តរាយ ផ្សេងៗ ដែលរស់នៅតាមភូមិ ឃុំមួយចំនួន ក្នុងក្រុង ស្រុកទាំង ៨ នាពេលកន្លងមក និងពេលខាងមុខទៀត។ នេះជាការបន្ថែមរបស់លោកស្រី ដួង វណ្ណា។
លោកស្រីបន្តថា កាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៃសមាគមជាតិ ក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយទូទាំងប្រទេស ដែលកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណារម្នាក់ចោល។
ទោះបីនៅពេលនេះ សម្តេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែន ប៉ុន្តែរាល់សកម្មភាព ចែកអំណោយ សម្តេចតែងតែឱក្រុមការងារនៅតាមបណ្តាសាខា អនុសាខា ពាំនាំនូវបណ្តាំ ការសាកសួរសុខទុក្ខជាប្រចាំ និងរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ បង្ករឡើងនូវគ្រោះ មហន្តរាយញឹកញ៉ាប់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម។
គ្រោះមហន្តរាយដែលបង្ករដោយមនុស្សគឺ គ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងការប្រើ ប្រាស់អំពើហឹង្សានៅក្នុងគ្រួសារនៃសង្គមជាតិ និងកត្តាជាច្រើនទៀតដែលត្រូវដោះស្រាយចំពោះមុខនោះគឺជនដែលងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅ ជាមួយមេរោគអេដស៍ ដូចយើងឃើញនៅពេលនេះស្រាប់ ។
សូមបញ្ជាក់ផងដែរថា អំណោយសាខាដែលបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ៣០គក្រ, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, កន្ទេលជ័របត់១, ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា ) ម៉ាស៣ប្រអប់ និងថវិកាធ្វើដំណើរ ៥០,០០០ រៀល៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


