Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែររស់នៅអាមេរិកប្រមាណ ១០០នាក់ ចេញមកទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោអញ្ជើញដល់ទីក្រុងញូវយ៉ក  

បានផុស

នៅ

ប្រជាពលរដ្ឋខ្មែរប្រមាណជា ១០០នាក់ រស់នៅសហរដ្ឋអាមេរិក បានចេញមកទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ចំពោះវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៦ និង ៦នាទីយប់ ថ្ងៃទី ២១ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ៥ ព្រឹក និង ៦នាទី ថ្ងៃទី ២២ ខែកញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អសប) លើកទី ៧៧ នៅទីស្នាក់ការកណ្តាល អសប ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធ​ស្នាលរ៉ាក់ទាក់បំផុត ពីតំណាងលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ, លោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រមទាំងវត្តមានលោក-លោកស្រី ជាឥស្សរជនការទូត នៃស្ថានតំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាច្រើនរូប។

នៅពេលអញ្ជើញទៅដល់សណ្ឋាគារស្នាក់នៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា បើទោះបីដឹងថា សម្តេចមិនមានគម្រោងជួបសំណេះសំណាលដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាយ៉ាងណាក្តី ក៏ពួកគាត់បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសម្ដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ជាពិសេសចង់ជួប និងឃើញដោយផ្ទាល់ថា តើសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដ ឬយ៉ាងណា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋ ដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់ ឬយ៉ាងណា។ មុនពេលមកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះជាសម្តេចពិត ឬយ៉ាងណា? សម្តេចតេជោ បានអរគុណជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព។

សូមជម្រាបថា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការ សហប្រជាជាតិ, លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស, លោក Jose Ramos Horta ប្រធានាធិបតីទីម័រខាងកើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៣ ខែកញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនឤចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម