ព័ត៌មានជាតិ
ដាក់ឱសានវាទឲ្យក្រុមហ៊ុនទូរសព្ទបញ្ឈប់ភ្ជាប់ គម្រោងខ្ចីលុយដល់អតិថិជន
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹងណែនាំឲ្យប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តឲ្យបញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។
ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “គម្រោងខ្ចីលុយ”។
ទាក់ទងគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ និយ័តករទូរគមនាគមន៍កម្ពុជាបានណែនាំឲ្យបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។
ជាថ្មីម្តងទៀត និយ័តករទូរគមនាគមន៍កម្ពុជាក្រើនរំលឹកដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់។ និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តតាមដាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និងការសម្រេចរបស់រាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


