ព័ត៌មានជាតិ
ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច មានកំណើន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ក្រសួងកិច្ចការនារី បានផ្ដួចផ្ដើមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រយៈពេល ២ឆ្នាំ នៅឆ្នាំ២០១៩ និងឆ្នាំ២០២១ បានដាក់ឱ្យដំណើរការនៅថ្នាក់ជាតិដោយយុវជនចំនួន ៣៦ នាក់ (ស្រី ២៦ នាក់) មកពីក្រសួង-ស្ថាប័ន និងសាកលវិទ្យាល័យនានា តាមរយៈកម្មវិធីបណ្តុះបណ្តាលជាស៊េរីរយៈពល ១៥ថ្ងៃ និងកម្មវិធីហ្វឹកហាត់អនុវត្តកម្មវិធី និងគម្រោងសាកល្បងស្តីពី ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រនៅតាមសរោគមន៍ និងស្ថាប័ននានា។
លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកិច្ចការនារី” នាពេលថ្មីៗនេះ បានឱ្យដឹងថា ស្ត្រីវ័យក្មេងនៅថ្នាក់ក្រោមជាតិចំនួន ៣២៥ នាក់ ក្នុងខេត្តគោលដៅ ចំនួន៤ ទទួលបានការពង្រឹងសមត្ថភាព និងអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងវិស័យទឹកស្អាត និង អនាម័យ តាមរយៈការអនុវត្តកម្មវីធីក្នុងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ នៅក្នុងឆ្នាំ២០២០។

លោកស្រី អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា៖ “ជាលទ្ធផលនៃការអនុវត្តការងារទាំងនេះ ជាចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសមាមាត្រនៃការចូលរួម និងតួនាទីស្ត្រីថ្នាក់ធ្វើសេចក្ដីសម្រេចនៅថ្នាក់ជាតិ និងក្រោមជាតិ មានការកើនឡើងជាបន្តបន្ទាប់។ ជាកស្ដែង មន្ត្រីរាជការជាស្ត្រី បានកើនឡើងដល់ ៤១% (២០១៨) ដល់ ៤២% (២០២១) និងនៅក្នុងមុខតំណែងគ្រប់គ្រង កើនឡើងពី ២៤,៣៣% (២០១៨) ដល់ ២៦% (២០២១)។ ស្ត្រីជាមេឃុំ-ចៅសង្កាត់ បានកើនឡើងពី ៧.៨៩% (២០១៨) ដល់ ១០.៤៧% (២០២២) និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានកើនឡើងពី ១៣.៩៣% (២០១៨) ដល់ ២២% (២០២២)”។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ក្រសួងបានដឹកនាំការសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធ តាមរយៈក្រុមការងារបច្ចេកទេសស្តីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ដោយអនុវត្តកម្មវិធីស្វែងរកគាំទ្រមតិ និងយុទ្ធនាការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំនៅថ្នាក់ជាតិ និងក្រោមជាតិ។ ក្រសួងកិច្ចការនារី បានរៀបចំចងក្រងស្ថិតិយេនឌ័រ អំពី ស្រ្តី និងបុរសនៅកម្ពុជា ដែលផ្អែកលើលទ្ធផលនៃការជំរឿន អង្កេតថ្នាក់ជាតិ និងទិន្នន័យប្រចាំឆ្នាំរបស់ក្រសួងមុខងាសាធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជា ឧបករណ៍សម្រាប់ការពិនិត្យតាមដានស្ថានភាពយេនឌ័រ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងប្រើប្រាស់សម្រាប់ការស្វែងរកការគាំទ្រ និងដាក់ចេញវិធានការគោលនយោបាយ និងកម្មវិធីឆ្លើយតប។

លោកស្រី អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា៖ “ក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងមុខងារសាធារណៈ តាមរយៈការចុះ និងអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ចាប់ពីឆ្នាំ២០១៩ ដើម្បីតាមដានការអនុវត្តសេចក្ដីណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន ក្នុងការជ្រើសរើសមន្ត្រីរាជការថ្មីដែលកំណត់ឱ្យមានស្ត្រីពី២០ ទៅ៥០ភាគរយ”។

គួរបញ្ជាក់ថា ក្រសួងកិច្ចការនារី បានសហការជាមួយសាលាភូមិន្ទរដ្ឋបាល ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅតាមក្រសួង-ស្ថាប័ន ជាអគ្គនាយករង អគ្គនាយក អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ ចំនួន ១៦៤រូប។ ក្រសួងបានសហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអភិវឌ្ឍន៍សមត្ថភាពស្ត្រីជា អភិបាល-អភិបាលរងក្រុង-ស្រុក-ខណ្ឌ ចំនួន ៦១រូប។ ក្រសួងបានអភិវឌ្ឍសមត្ថភាពក្នុងភាពជាអ្នកដឹកនាំដល់ស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ក្រសួង និងក្នុងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១ ២៨៧ នាក់។ ក្រសួងបានសហការជាមួយក្រសួងមុខងារសាធារណៈ ក្រសួងបរិស្ថាន និងក្រសួងការពារជាតិ ក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំដល់ស្ត្រីជាមន្ត្រីរាជការនៅក្នុងក្រសួង-ស្ថាប័នរបស់ខ្លួន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់