ព័ត៌មានជាតិ
ប្រទេសទីម័រខាងកើតនឹងពិនិត្យលើការនាំចូលទំនិញពីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត
លោក José Ramos Horta ប្រធានាធិបតីនៃសាធារណៈរដ្ឋទីម័ខាងកើតនឹងពិនិត្យលើការនាំចូលទំនិញពីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោកប្រធានាធិបតីជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា បានជជែកពីការពង្រឹងពង្រីកលើការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។លោកប្រធានាធិបតីទីម័រខាងកើត បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទីម័រខាងកើត និងកម្ពុជា នឹងកាន់តែល្អប្រសើរថែមទៀតពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា លោកនឹងពិនិត្យលើការនាំចូលទំនិញពីកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
លោកប្រធានាធិបតី បានបង្ហាញក្តីសង្ឃឹមដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ទី៣នៃខែតុលាខាងមុខ លោកនឹងខិតខំជំរុញការធ្វើពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ។ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ទីម័រខាងកើត កាន់តែមានភាពរីកចម្រើន ដោយសារតែការជឿជាក់លើគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកម្រិត តែកម្ពុជា និងទីម័រ នៅតែមានសង្ឃឹមក្នុងការពង្រីក។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយចិន និងកូរ៉េខាងត្បូង។ ក្នុងន័យនេះ សម្តេចតេជោចង់ឱ្យកម្ពុជា និងទីម័រខាងកើត ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក រ៉ាម៉ូស ហ័រតា បានជជែកពីការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរនាពេលខាងមុខ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


