ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដោយបងប្អូនជនរួមជាតិ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យ
មានប្រសាសន៍ពីក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសប្បាយរីករាយ ដោយនៅក្នុងប្រទេសបងប្អូនជនរួមជាតិ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យ ជាមួយនឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ជាពិសេសការការពារបានមិនឲ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។

តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិពីក្រៅប្រទេស នាព្រឹកថ្ងៃទី ២៦ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេច និងគណៈប្រតិភូ បានធ្វើដំណើរចេញពីក្រុងហាវ៉ាណា ប្រទេសគុយបាហើយ និងយន្ដហោះកំពុងចុះចតចាក់សាំង នៅរដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក។ ការធ្វើដំណើរចេញពីទីក្រុងហាវ៉ាណា មកដល់រដ្ឋអាឡាស្ការ ត្រូវចំណាយពេលវេលា ៨ម៉ោង និង ៣០នាទី។

បន្ទាប់ពីយន្ដហោះចាក់សាំងរួច សម្ដេចតេជោ និងគណៈប្រតិភូ ត្រូវបន្តធ្វើដំណើរពីរដ្ឋអាឡាស្ការ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយត្រូវចំណាយពេលធ្វើដំណើរប្រមាណ ៧ម៉ោង និង ៤០នាទី។ ដូច្នេះរយៈពេល នៃការធ្វើដំណើរសរុបពីទីក្រុងហាវ៉ាណា ប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺមានរយៈពេល ១៦ម៉ោង។

សម្ដេចតេជោ ហ៊ុន សែន មានក្ដីរីករាយដោយនៅក្នុងប្រទេសកម្ពុជា បងប្អូនជនរួមជាតិ បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយជោគជ័យ ជាមួយនឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ជាពិសេសការពារបានមិនឲ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។ សម្ដេចតេជោ បានបន្ថែមទៀតថា ចាប់ពីថ្ងៃកាន់បិណ្ឌដំបូង រហូតមកដល់ថ្ងៃនេះ សម្ដេច បានទទួលព័ត៌មានពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាបន្តបន្ទាប់អំពីករណីឆ្លងប្រចាំថ្ងៃ គឺនៅក្នុងរង្វង់ក្រោម ១០ករណី ឬលើសបន្តិចបន្តួច។ សម្ដេចតេជោ ក៏បានទទួលព័ត៌មានជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេច ក៏នៅបន្តតាមដានកិច្ចការប្រទេសជាតិ ដែលបន្តរាយការណ៍ដោយសម្ដេចក្រឡាហោម ស ខេង ជាបន្តបន្ទាប់ដែរ។ ដូច្នេះ ទោះបីជាសម្ដេច មិនបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះក៏ដោយ ក៏សម្ដេចសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះ ដោយខុសប្លែកពីឆ្នាំមុន ដែលយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច និងគណៈប្រតិភូ នឹងស្នាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល ២យប់ ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស អាបេ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន មុននឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សន្តិសុខសង្គម១០ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ