ព័ត៌មានជាតិ
កំណើនភ្ញៀវទេសចរក្នុងខេត្តបាត់ដំបងមានសន្ទុះឡើងវិញ នាឱកាសបុណ្យភ្ជុំបិណ្ឌ
មួយឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបង បានទទួលកំណើនភ្ញៀវទេសចរដែលមកកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល០៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកញា ឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរ បានចូលមកលេងកម្សាន្តតាមរមនីយដ្ឋាននានា មានការកើនឡើងគួរឲ្យកត់សម្គាល់ជាង២ឆ្នាំកន្លងទៅ រយះពេល៣ថ្ងៃដូចគ្នា ។

បើតាមរបាយការណ៍ចុងក្រោយពីមន្ទីរទេសចរណ៍ខេត្តបានបង្ហាញឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា នេះថា ក្នុងរយះពេល ៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ចំនួនភ្ញៀវទេសចរជាតិមានចំនួន២០៩.៧៦៤ នាក់កើនឡើង ៤៥៦.០៥ % បើប្រៀបធៀបនឹងឆ្នាំ ២០២១មានចំនចំនួន ៣៧, ៧២៤ នាក់ ។ និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន ៣៥៨ នាក់ កើនឡើង ១០០ភាគរយបើធៀប និងឆ្នាំ២០២១ ។ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ២១០,១២២ នាក់ កើនឡើង ៤៥៧ភាគរយ
បើប្រៀបធៀបនឹងឆ្នាំ២០២១ មានចំនួន ៣៧,៧២៤ នាក់ ។

ការកើនឡើងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២២នេះបើយោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០២១នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃដូចគ្នា ចំនួនភ្ញៀវទេសចរសរុបចំនួន ៣៧,៧២៤ នាក់ ថយចុះ ៧១.៩៤%បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន ១៣៤,៤៤០នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៣៧,៧២៤ នាក់ ថយចុះ៧១.៩០ភាគរយ បើធៀបនឹងឆ្នាំ ២០២០ មានចំនួន ១៣៤,២៨០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង) មានចំនួន ០០ នាក់ ថយចុះ១០០%បើធៀបជាមួយនឹងឆ្នាំ ២០២០ មានចំនួន ១៦០ នាក់ ។

មន្ត្រីរនៃមន្ទីរទេសចរបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ចុងក្រោយនេះដែលខេត្តបាត់ដំបងបានទទួលកំណើនភ្ញៀវដ៏ច្រើននេះគឺស្របពេលដែលអត្រានៃជំងឺកូវីដ១៩បានថយចុះគួឲ្យកត់សម្គាល់តាមរយះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផងដែរទើបប្រជាពលរដ្ឋអាចដើរលេងគ្រប់ទីកន្លែងបានធ្វើឲ្យខេត្តបាត់ដំបងមានការកើនឡើងនូវចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិបែបនេះ។

មន្ត្រីដដែលបន្តថា កាលពី២ឆ្នាំកន្លងមក បញ្ហាប្រឈមគឺ វិបត្តិកូវីដ ១៩បានកាត់ផ្តាច់ចំនួនភ្ញៀវទេសចរ ស្ទើរទាំងស្រុងនៅទូទាំងតាមបណ្តសខេត្ត ក្រុង ហើយកាលណោះក៏មានបញ្ហាប្រឈមដោយមានភ្លៀងធ្លាក់ និងមានទឹកជំនន់ នៅតាមរមនីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូតផង ដែលធ្វើឲ្យសមត្ថភាពទទួលភ្ញៀវជាអតិបរមាត្រូវបានកាត់បន្ថយ ហើយនៅ ឆ្នាំ២០២៣ ខេត្តបាត់ដំបងនឹងទទួលបានកំណើនភ្ញៀវទេសចរជាច្រើនបន្ថែមទៀត ខណះខេត្តបាត់ដំបង មានសក្តានុពលទៅដោយតំបន់គោលដៅទេសចរណ៍យ៉ាងសម្បូរបែប ដែលបំរើដល់វិស័យទេសចរណ៍ ក្នុងខេត្ត ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


