Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ភរិយា ឯកឧត្តម អា​បេ ស៊ីន​ហ្សូ​

បានផុស

នៅ

ក្នុងឱកាស​អញ្ជើញ​ចូលរួម​បុណ្យសព​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ឆ្លៀត​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ហ្វូ​មី​អូ គី​ស៊ី​ដា នាយករដ្ឋមន្ត្រី​ជប៉ុន និង​ភរិយា របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំនូវ​ព្រះរាជបន្ទូល​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ​របស់​ឯកឧត្តម អា​បេ ចំពោះ​ការបាត់បង់​ដ៏​ធំធេង​មួយ​នេះ​។

នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ភរិយា​របស់​ឯកឧត្តម​អា​បេ​, សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការសោកស្តាយ​ប្រកបដោយ​ភាព​ក្រៀមក្រំ​ជាទីបំផុត​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា មរណភាព​របស់​ឯក​ឧ​ត្ត​ម អា​បេ គឺជា​ការបាត់បង់​មិត្តភក្តិ​ដ៏​ល្អ​មួយរូប​របស់​សម្តេច ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ឯកឧត្តម អា​បេ ជា​មេដឹកនាំ​មួយរូប ដែលមាន​គុណបំណាច់​យ៉ាង​ធំធេង​សម្រាប់​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម