ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ ចាត់ឲ្យមន្ត្រីជំនាញតាមដានការធ្វើដំណើរ និងជីវភាពរបស់ប្រជាពលរដ្ឋ អំឡុងពេលទឹកជំនន់
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះពិនិត្យស្ថានភាពទឹកជន់លិចផ្លូវជាតិលេខ ៦ នៅស្រុកស្ទោង និងបរិមាណធារទឹក នៃទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា កាលពីរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។

ក្នុងឱកាសនោះដែរ ឯកឧត្តមលើកឡើងថា ស្ថានភាពចំពោះមុខ ក្នុងវគ្គទី ២ នៃទឹកជំនន់ បានជន់លិច ភូមិឋានរបស់ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ ដែលគិតមកពេលនេះ ភូមិមួយចំនួនបាន លិចអស់រយៈពេលជិតមួយសប្ដាហ៍ហើយ ប៉ុន្តែមិនទាន់មានករណីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។ ការលិចនេះ មូលហេតុដោយសារមានការបើកទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា ព្រោះបរិមាណធារទឹកដល់កម្រិតត្រូវបើកបង្ហូរចេញ ការពារការបាក់នៃទំនប់អាង។ បរិមាណទឹកដ៏ច្រើននេះ ដោយសារនៅមុនរដូវ ភ្ជុំបិណ្ឌកន្លងទៅនេះ ភ្លៀងបានបន្តធ្លាក់យ៉ាងកំហកស្ទើរគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលធ្វើឲ្យស្ទឹងសែន និងស្ទឹងផ្សេងទៀតចាប់ផ្តើមឡើងជន់លឿន ហូរទៅកាន់ អូរ ប្រឡាយ បឹងបួ ធ្វើប៉ះពាល់ដំណាំស្រូវវស្សា ចំនួនជាង ៨ ០០០ ហិតា ស្រូវទាំងអស់នេះ ប្រសិនបើលិចក្រោម ១ សប្តាហ៍ មិនបង្កឲ្យខូចនោះទេ។



ទឹកជំនន់បានរំខានដល់ជីវភាពប្រជាពលរដ្ឋប្រជាពលរដ្ឋប្រចាំថ្ងៃ ដូច្នេះមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរ មូលដ្ឋានត្រូវធ្វើការតាមដានជាប្រចាំអំពីការធ្វើដំណើរ ក៏ដូចជាការរស់នៅប្រចាំ កំណត់មុខសញ្ញាប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដើម្បីផ្តល់ស្បៀង ឬត្រៀមជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីដែលករណីដែល អាចមានហានិភ័យគ្រោះថ្នាក់។
ឯកឧត្តមបន្ថែមថា ការសង្កេតដោយផ្ទាល់ឃើញទឹកផ្នែកខាងលើផ្លូវជាតិលេខ ៦ និងផ្នែកក្រោម មានកម្ពស់ខុសគ្នាឆ្ងាយ ដោយផ្លូវមុខទឹកមួយចំនួនត្រូវបានកកស្ទះដោយសារ ការចាក់ដីរបស់ប្រជាពលរដ្ឋ សាងសង់លំនៅឋាន បិទមុខទឹកនៅសល់តូចធ្វើឲ្យទឹកហូរមិនទាន់។ ដោយឡែក ចំពោះការសាងសង់ ហេរចនាសម្ព័ន្ធ មិនមែនតែផ្លូវជាតិនោះទេ ថ្នល់ជនបទជាច្រើនធ្វើឲ្យកកស្ទះលំហូរទឹក ព្រោះការសាងសង់ មួយចំនួនបានបង្វែរមុខទឹក ដែលធ្វើធារទឹកហូរទៅកាន់កន្លែងដែលទាបជាង។ ក្នុងនោះមន្ត្រីជំនាញមុននឹង សាងសង់ក៏បានគិតគូរទុកមុននៃរយៈពេលនៃការប្រែប្រួលផ្លូវ ការដាក់ប្រព័ន្ធលូបង្ហូរទឹក និងបង្វែរទិសដៅផ្លូវ ស្របទៅតាមស្ថានភាពជាក់ស្តែង ដែលមានរយៈ១០០ ឆ្នាំ ក្រោម ចាប់ពីការសាងសង់។


ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់ប្រចាំថ្ងៃ ការធ្វើដំណើរផ្សេងៗ ជាពិសេស កុំព្យាយាមទៅលេងកម្សាន្តតាមកន្លែងដែលមានទឹកហូរខ្លាំង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


