ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ស្ត្រី គឺជាកម្លាំងចលករដ៏សំខាន់ រួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្នុងនាមប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានថ្លែងថា ស្ត្រី គឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងចួលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញផ្តល់កិត្តិយសក្នុងកិច្ចប្រជុំវេទិកាស្ត្រី ស្តីពី “ស្រ្តីវៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍបៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវិដ-១៩” ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីទាំង ៣ប្រទេស តំណាងអង្គការសហប្រជាជាតិ ស្ថានទូតប្រចាំប្រទេសវៀតណាម តំណាងអង្គការក្រៅរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញសរុបប្រមាណ ៥០០នាក់ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ បានកោតសសើរក្រុមការងារបស់នារីគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចសកម្មភាពនារីនៅប្រទេសជិតខាង វៀតណាម ឡាវ ផងដែរ។ សមាគមនារីកម្ពុជា តែងតែបង្កើនសហប្រតិបត្តិការគ្រប់ពេលវេលា ជាមួយសមាគមនារីវៀតណាម ឡាវ ដើម្បីរួមគ្នាលើកតម្កើងសិទ្ធិនារី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងចួលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល និងអភិវឌ្ឍន៍ជាតិ មិនអាចខ្វះបាន។

លោកជំទាវ បានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍របស់សុខាភិបាល ៣ការពារ ៣កុំ និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការណ៍គ្នាជំរុញនូវល្បឿននៃការអភិវឌ្ឍ ហើយស្ត្រី គឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងចួលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។
លោកជំទាវ ក៏បានជំរុញដល់នារីគ្រប់ជាន់ថ្នាក់ ត្រូវបន្តចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ដូចភ្លៀងរលឹម ដើម្បីបន្តផ្សព្វផ្សាយសមិទ្ធិផលសំខាន់រាជរដ្ឋាភិបាល ជំរុញសកម្មភាពមហាជនឲ្យកាន់តែសកម្ម និងជាប់ជាប្រចាំ ជាពិសេស ត្រូវស្វែងយល់អំពីបញ្ហាប្រឈម និងព្យាយាមចូលរួមដោះស្រាយនូវតម្រូវការរបស់ពួកគាត់ តាមលទ្ធភាពជាក់ស្តែង ពិសេសដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋតែម្តង៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក