Connect with us

ព័ត៌មានជាតិ

ដើមឈើអមសងខាងផ្លូវ នៅស្រុកអូរយ៉ាដាវជាច្រើនបានដួលរលំ ខណៈមានភ្លៀងមួយយប់ទាល់ភ្លឺ

បានផុស

នៅ

ភ្លៀងលាយឡំខ្យល់កន្ទ្រាក់ បានធ្វើឲ្យដើមឈើដុះនៅតាមចិញ្ចើមផ្លូវជាតិ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បាក់ដួលរលំដល់ដីជាច្រើន ប៉ុន្តែជាសំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែង​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី ​២៧-២៨ ខែកញ្ញា ឆ្នាំ​ ២០២២​ នេះ មួយ​យប់​ទាល់​ភ្លឺ ហើយ​ខ្យល់ព្យុះ​កន្ត្រាក់​បាន​បក់បោក ប៉ុន្តែ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នោះទេ ដោយសារ​រង​សម្ពាធ​ពី​ប្រទេសជិតខាង​។​

​លោក ឆាយ ធី មេឃុំ​ប៉ា​តេ បាន​ឲ្យ​ដឹង​តាម​ថា នៅ​មូលដ្ឋាន​របស់លោក បាន​បាក់​ដើមឈើ​កាត់​ផ្លូវ​ជាច្រើន​ដើម​ក្នុងស្រុក​អូ​រយ៉ា​ដាវ ក្នុងនោះ​លោក​បាន​សហការ​ជាមួយ​មន្ត្រី​សាធារណការ​ខេត្ត​ព្រមទាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ា​តេ ចូលរួម​រើ​កាត់​មែក​និង​ដើមឈើ ដែល​ដួលរលំ​បាក់​លើផ្លូវ​ជាតិ​លេខ​ ៧៨ នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ​ ដោយសារ​ភ្លៀង​កន្ទ្រាក់​បក់​បោក​មកលើ​នៃ​ខេត្តរតនគីរី​។

​លោក អ៊ុ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាន​ឲ្យ​ដឹងថា ខណៈ​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី ​២៧ ​ខែកញ្ញា​ ដល់​ថ្ងៃទី​ ២៩​ ខែកញ្ញា ​ឆ្នាំ ​២០២២ ​គឺ​ព្យុះ​ទី​ ១៦ (​ម៉ូ​រុក​)​ ដោយសារ​ការរង​សម្ពាធ​ពី​ប្រទេស​វៀតណាម​បក់​មក​ឆ្លងកាត់​តាម​ទន្លេមេគង្គ​ ហើយ​បាន​ប៉ះពាល់​ចំនួន​ ៤ ​ខេត្ត គឺ​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្ត​មណ្ឌល​គី​រី​។ លោក​ថា នៅ​ថ្ងៃទី​ ៣០​ ខែកញ្ញា​ព្យុះ​ទី​ ១៧ (​កូ​លាប​) ​បាន​បក់​មក​ម្តងទៀត ប៉ុន្តែ​មិន​រង​នូវ​សម្ពាធ​ភ្លៀង​ធ្លាក់ ​និង​ខ្យល់​កន្ទ្រាក់​ខ្លាំង​នោះទេ ប៉ុន្តែ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​ចំពោះ​បញ្ហា​នេះ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម