ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បញ្ចប់ការសាងសង់ នឹងបើកដំណើរការនៅចុងឆ្នាំនេះ
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងក្នុងសន្និសីទព្រឹកនេះថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតបានបញ្ចប់ការសាងសង់ គ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២២ នេះ។

លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បញ្ជាក់ថា គម្រោងកំពង់ផែខ្នាតអន្តរជាតិនេះ នឹងក្លាយទៅជាចរន្តស្រូបទាញកំណើនភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើនដល់ខេត្ត ក៏ដូចជាជុំវិញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។



កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងនៅក្នុងស្រុកទឹកឈូ ចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីក្រុងកំពតបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០១៨ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កំពង់ផែសមុទ្រនេះមានប្រវែង ៣០០ ម៉ែត្រ សាងសង់លើផ្ទៃដី៤ហិកតា និងអាចផ្ទុកកប៉ាល់ដែលមានទំហំផ្ទុកអ្នកដំណើរបានចំនួន ៣០០ទៅ៤០០នាក់។
កំពង់ផែអន្តរជាតិថ្មីនេះ ក៏នឹងក្លាយទៅជាទីតាំងមួយសម្រាប់ទទួល ក៏ដូចជាដឹកភ្ញៀវទេសចរក្នុងស្រុក និងបរទេសទៅកម្សាន្តនៅប្រទេសជិតខាង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


