ព័ត៌មានជាតិ
មន្ត្រីក្រសួងសង្គមកិច្ច៖ ការប្រើប្រាស់អុីនធឺណេតខុសទិសដៅ អាចជាឧក្រិដ្ឋកម្មផ្លូវភេទកុមារតាម អនឡាញ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្ដីពីការបញ្ឈប់គ្រោះថ្នាក់នៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធអុីនធឺណេតខុសទិសដៅ នឹងអាចនាំឲ្យក្លាយជាអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។

បើតាមលោកស្រី ខៀវ បូរី ប្រព័ន្ធអុីនធឺណេត គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កុមារក្នុងការទំនាក់ទំនង ការសិក្សា ស្រាវជ្រាវ និងការចូលរួមប្រកបដោយការច្នៃប្រឌិត។ លោកស្រី លើកឡើងថា ការចំណាយពេលតាមប្រព័ន្ធអនឡាញនាំមកនូវហានិភ័យ និងការគំរាមកំហែងពាក់ព័ន្ធនឹងគ្រោះថ្នាក់ដោយជៀសមិនផុត ដែលកុមារបាននិងកំពុងជួបប្រទះ ហានិភ័យទាំងនោះចំពោះបរិបទអនឡាញ។
លោកស្រីរដ្ឋលេខាធិការ បានឲ្យដឹងថា ហានិភ័យមួយនៃហានិភ័យទាំងនោះ គឺការប្រើប្រាស់ប្រព័ន្ធអុីនធឺណេត និងបច្ចេកវិទ្យាឌីជីថលមិនសមស្របក្នុងគោលបំណងកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ។ ត្រង់ចំណុចនេះ លោកស្រី គូសបញ្ជាក់ថា ការលួងលោមកុមារតាមប្រព័ន្ធអនឡាញ ការចែកចាយសម្ភារៈ និងការផ្សាយបន្តផ្ទាល់នូវការរំលោភបំពានផ្លូវភេទលើកុមារ ត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងកុមារ ដែលត្រូវការឆ្លើយតបជាសកល និងជាបន្ទាន់។

មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ដែរថា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានថតចម្លងក្នុងទម្រង់ជារូបភាព ឬជាវីដេអូឌីជីថល ដែលរមែងត្រូវបានចែកចាយម្ដងហើយម្ដងទៀតនៅតាមប្រព័ន្ធអនឡាញ ឬបណ្ដាញសង្គម ជាដើម។ ដូច្នេះ ការទប់ស្កាត់ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ គឺជាការងារបន្ទាន់ជាងពេលណាៗទាំងអស់ ដោយលោកស្រីបានជំរុញ និងស្នើសុំដល់គ្រប់ក្រសួងស្ថាប័ន ភាគីពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ រួមគ្នាទប់ស្កាត់អំពើហិង្សា និងអំពើកេងប្រវ័ញ្ចផ្លូវ ភេទលើកុមារតាមប្រព័ន្ធអនឡាញឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


