ព័ត៌មានជាតិ
មានករណីឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿងខ្ទេចអស់ទាំងស្រុងដោយសារឆ្លងចរន្តខ្សែភ្លើង
កំពង់ឆ្នាំង ៖ រថយន្តសាំយុងមួយគ្រឿងបានឆ្លងខ្សែភ្លើងឆេះហ្មត់ទាំងស្រុងដែល កើតឡើងដោយសារការឆ្លងខ្សែភ្លើងបង្កឲ្យខូចខាតសម្ភារៈអស់ប៉ុន្មាន ២ម៉ឺនដុល្លារ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង វេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចជិតផ្សារពន្លៃជាប់ដងផ្លូវជាតិលេខប្រាំស្ថិតក្នុង ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌។

សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានឲ្យដឹងថា រថយន្តសាំយុងដែលខូចខាតខាងលើពាក់ស្លាកលេខភ្នំពេញ2.AA0144 អ្នកបើកបរមានឈ្មោះ ទិតហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គស្ជាយខាងជើង ស្រុកអង្គជ័យ ខេត្តកំពត ធ្វើដំណើរពីភ្នំពេញទៅខេត្តពោធិ៍សាត់ លុះដល់មកកន្លែងកើតហេតុនៅចំណុចបង្គោលគីឡូម៉ែត្រ.១២៣.១២៤ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏ឆ្លងប្រព័ន្ធខ្សែភ្លើងបណ្ដាលឲ្យ ឆេះរថយន្តតែម្ដងនៅសល់តែគ្រោងឆ្អឹងតែម្តង។

តាមការបញ្ជាក់ របស់អ្នកបើកបររថយន្តបានឲ្យដឹងថា រថយន្តសាំយ៉ុងខាងលើនេះដឹកថ្នាំលាប.U90និង ទឹកក្រូច ដែលសរុបការខូចខាតមានប្រមាណជាង ២ម៉ឺនដុល្លារ។
ដោយឡែកនៅក្នុងករណីរថយន្តខាងលើនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកបរិបូណ៌ ក៏បានជួយធ្វើអន្តរាគមន៍បាញ់ពន្លត់អស់ពិសមួយឡាននឹងត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង៦និង៤៥នាទី៕
ដោយ ៖ ឈៀង ថារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី