ព័ត៌មានជាតិ
អភិបាលរងខេត្តព្រះសីហនុអះអាងថា កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលមានសារសំខាន់សម្រាប់ស្ថាប័នក្នុងក្របខណ្ឌអភិវឌ្ឍផែនការទៅជាគម្រោងសកម្ម
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ថា សម្រាប់កម្មវិធីវិនិយោគបីឆ្នំារំកិលមានសារសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខណ្ឌអភិវឌ្ឍផែនការអភិវឌ្ឍខេត្តឲ្យទៅជាគម្រោងសកម្ម។

ក្នុងកិច្ចប្រជុំពិភាក្សាពិនិត្យ និងកែសម្រួលសេចក្តីណែនាំស្តីពីការរៀបចំ និងការសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ៤ ខែតុលា ២០២២ លោក ឡុង ឌីម៉ង បានមានប្រសាសន៍ថា ចំពោះកិច្ចពិភាក្សានេះពិតជាមានសារសំខាន់សម្រាប់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្នុងគោលបំណងបាននូវសេចក្តីណែនានិងកម្មវិធីដែលបានដាក់ចេញ។
មិនតែប៉ុណ្ណោះ លោកឡុង ឌីម៉ង បានបន្តថា ការដាក់ចេញផែនការបីឆ្នាំរំកិលនេះដល់គ្រប់អង្គភាព ស្ថាប័ន គឺដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុសម្រាប់៣ឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

កម្មវិធីវិនិយោគជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋានទៅតាមជំហាននីមួយៗ ព្រមទាំងឈរលើក្របខ័ណ្ឌទស្សនៈរួម ដែលកំណត់តួនាទីមិនអាចខ្វះបាននិងអាចធានាបានថា ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល អាចចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចទូទាំងខេត្ត។
សូមជម្រាបថា គម្រោងសកម្មភាពវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៣ ដែលរដ្ឋបាលខេត្តនឹងដាក់ចេញមានដូចជា ក្របខណ្ឌគោលនយោបាយ ផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួង គោលការណ៍ណែនាំ ផ្នែកគោលនយោបាយកសាងផែនការអភិវឌ្ឍ ៥ឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត៕
ដោយ៖ ឌឿនចាន់ ថារី
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


