ព័ត៌មានជាតិ
ជនបរទេសខុសច្បាប់នៅខេត្តព្រះសីហនុជាង១៥០០នាក់ត្រៀមនឹងបណ្តេញចេញពីកម្ពុជា
អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមបណ្តេញជនបរទេសប្រមាណ ១៥០០នាក់ចេញពីកម្ពុជា។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ស្តីពីបង្ហាញលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យជំហានដំបូងនៃការអនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស យុទ្ធនាការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទស និងហត្ថពលកម្មបរទសបានឱ្យដឹងថា ក្រុមការងារសមត្ថកិច្ចបានសហការចុះត្រួតពិនិត្យជនបរទេសនៅលើទីតាំងចំនួន ១០ ក្នុងខេត្តព្រះសីហនុមានជនបរទេសចំនួន ២៧៦០នាក់មាន១៤ ជនជាតិ ក្នុងនោះជនបរទេសមានលិខិតឆ្លងដែនត្រឹមត្រូវចំនួន១៩៤៦នាក់គ្មានបណ្ណការងារចំនួន ១៥១២នាក់ព្រមទាំងបានផាកពិន័យមុនអនុញ្ញាតឲ្យចាកចេញពីទីតាំងក្រុមហ៊ុន។

ជាមួយគ្នានេះដែរ ក្រុមការងារបានរៀបចំបែបបទបណ្ដេញចេញចំនួន ៦៨៥នាក់មាន១០សញ្ជាតិនិងកំពុងស្នាក់នៅក្នុងទីស្នាក់ការត្រៀមដេញចេញចំនួន៩២០នាក់មាន ២៣សញ្ជាតិ។
ទន្ទឹមនេះក្រុមការងារបានចុះធ្វើអធិការកិច្ចហត្ថកម្មពលកម្មបរទេសលើគោលដៅចំនួន ១៦មានពលករបរទេសចំនួន ២២៥៤នាក់ស្រី៣៣៤នាក់ក្នុងគ្មានប័ណ្ណការងារ១៥៦៣នាក់មាន១១ សញ្ជាតិនិងបានធ្វើការផាកពិន័យតាមច្បាប់ជាធរមាន។
ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរបានទៀតគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់សាធារណជននិងអ្នកពាក់ព័ន្ធទាំងអស់ពិសេសអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិពាក់ព័ន្ធសូមបន្តចូលរួមសហការឱ្យបានពេញលេញដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទព្រមទាំងយុទ្ធនាការត្រួតពិនិត្យជនបរទេសនិងអធិការកិច្ចហត្ថកម្មជនបរទេសឲ្យទទួលបានជោគជ័យសំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមមួយប្រកបដោយសន្តិសុខនិងសុវត្ថិភាព។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហការជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រុមការងារនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តបេសកកម្មរមានសីលធម៌នេះជាមួយនឹងកិច្ចប្រដាល់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលដែលសម្រេចបានក្នុងរយៈពេលមកម្ដេចក្រឡាហោមសខេងបានជំរុញដល់ស្ថាប័ណ្ណពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចនិងរដ្ឋបាលរាជធានីខេត្តព្រេះគណបញ្ជាការដឹកនាំប្រតិបត្តិការត្រូវបន្តជំរុញអនុវត្តការងារសំខាន់បន្ថែមទៀតរួមមានបន្តស្រាវជ្រាវនិងពិនិត្យសំណើថ្មីៗនិងករណីដែលនៅសេសសល់ 8 សង្គ្រោះជនរងគ្រោះថ្ងៃរកជនសង្ស័យនិងជនល្មើសរត់គេចផ្លូវរត់គេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់និងបង្ការទប់ស្កាត់មិនឲ្យជនទាំងនោះបង្កអសន្តិសុខនៅក្នុងសង្គម។

ជាមួយគ្នានេះសម្តេចក្រឡាហោមបានណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងត្រួតពិនិត្យតំបន់ព្រំដែននិងច្រកទ្វារព្រំដែនជាពិសេសច្រកសមុទ្រសំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនខុសច្បាប់របស់ជនបរទេស ។
លើសពីនេះទៀតត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាលប្រទេសដែលមានពលរដ្ឋរបស់ខ្លួនរងគ្រោះឬស្នើសុំអន្តរាគមន៍ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតនឹងបង្ក្រាបមេក្លោងឬបណ្ដាញមានអង្គការចាត់តាំងឬធ្វើការអូសទាញឬបោកបញ្ឆោតជនបរទេសឲ្យឆ្លងដែនដោយស្របច្បាប់និងមិនស្របច្បាប់ចូលមកកម្ពុជាប។ត្រូវង្កើនកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធនឹងធ្វើការត្រួតពិនិត្យជាប្រចាំដោយគ្មានការជូនដំណឹងជាមុនព្រមទាំងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលឬម្ចាស់ទីតាំងដែលមិនគោរពតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បន្តចុះធ្វើអធិការកិច្ចហត្ថកម្ម ពលកម្មបរទេសនៅតាមគ្រឹះស្ថាននិងសហគ្រាសនានារួមទាំងទីតាំងកាស៊ីណូសំដៅទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់ព្រមទាំងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ប្រកបដោយតម្លាភាពស្របតាមច្បាប់ស្តីពីការងារនិងច្បាប់ស្ដីពីអន្តោប្រវេសន៍របស់ព្រះរាជាណាចក្រកម្ពុជា៕ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


