ព័ត៌មានជាតិ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវឲ្យពលរដ្ឋដាក់ប្រាក់សន្សំនៅធនាគារចំពេលមានការដំឡើងការប្រាក់បញ្ញើ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២នេះបានអំពាវឲ្យប្រជាពលរដ្ឋកម្ពុជាដែលមានប្រាក់សន្សំនៅផ្ទះយកទៅដាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ក្នុងពេលដែលកំពុងការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថាការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបណ្តាលមកពីការដំឡើងអត្រាការប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយអតិផរណានៅអាមេរិក។
លោកបញ្ជាក់ថា ប្រាក់ដុល្លាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដូច្នេះការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិច នឹងជំរុញឲ្យអត្រាការប្រាក់ជាទូទៅលើសកលលោកមានការប្រែប្រួល។

លោក កាំង តុងងី បញ្ជាក់ប្រាប់ថា ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ជាការចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យ យកប្រាក់សន្សំរបស់ខ្លួនដាក់នៅតាមគ្រឹះស្ថានផ្លូវការផងដែរ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះអះអាងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា មិនមានកង្វះសាច់ប្រាក់នោះទេ។ កម្ពុជា នៅតែទិសដៅទាក់ទាញសម្រាប់ការវិនិយោគផ្នែកហិរញ្ញវត្ថុពីអន្តរជាតិ ប៉ុន្តែដោយការកើនឡើងនូវអត្រាការប្រាក់សកលធ្វើឲ្យប្រភពទុនពីក្រៅប្រទេសមានតំលៃកើនឡើង ដូចនេះហើយបានជាយើងបង្កើនអត្រាការប្រាក់បញ្ញើក្នុងស្រុកផងដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តផ្តល់ឥណទានជាធម្មតាជូនដល់ពលរដ្ឋកម្ពុជា ដែលមានលក្ខខណ្ឌសមស្រប។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សង្កេតឃើញគ្រឹះស្ថានធនាគារមួយចំនួន ចាប់ផ្តើមដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ពិសេសគ្រឹះស្ថានដែលពឹងផ្អែកខ្លាំងលើប្រភពទុនពីក្រៅប្រទេស។ ប៉ុន្តែសម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនបង្កើនអត្រាការប្រាក់សម្រាប់ឥណទាន ឬប្រាក់កម្ចីនោះទេក្នុងស្ថានភាពបច្ចុប្បន្ន បើទោះបីជាយើងបានដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើក្តី។
លោក កាំង តុងងី បញ្ជាក់ថា “យើងស្ម័គ្រចិត្តទទួលរងសំពាធការកើនឡើងចំណាយ ដោយមិនរុញសំពាធនេះទៅអតិថិជនឡើយ ហើយយើងសង្ឈឹមថា នេះជាការចូលរួមមួយផ្នែកទៀតរបស់យើងក្នុងការជួយស្តារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ ជំងឺកូវីដ១៩។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋសុវត្តិភាពប្រាក់សន្សំដែលមានប្រាក់សន្សំនៅផ្ទះយកទៅដាក់សន្សំនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសសន្សំជាមួយគ្រឹះស្ថានសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ធនាគារហ្វីលីព ធនាគារហត្ថា ធនាគារអ៊ូរី និងធនាគារអេសប៊ីអាយលីហួរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


