ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបង្កការខូចខាតធ្ងន់ធ្ងរ៩ស្រុក ក្នុងចំណោមស្រុកទាំង១៤ នៃខេត្តបាត់ដំបង
គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំង ១៤ស្រុក ក្នុងខេត្តបាត់ដំបង ក្នុងនោះមានស្រុកមួយចំនួន៩បានរងការខូចខាត ហើយមួយចំនួនទៀតមិនមានការខូចខាតនោះទេ គ្រាន់តែរងផលប៉ះពាល់តែប៉ុណ្ណោះ ។ នេះបើយោងតាមស្ថិតិពីមន្ទីរកសិកម្មខេត្ត បានបង្ហាញឲ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែតុលាម្សិលមិញ ។

ប្រភពដដែលបន្តថា បណ្តាស្រុកដែលបានរងផលប៉ះពាល់តិច និងច្រើនលើផលដំណាំស្រូវមានចំនួន១១ស្រុក ក្នុងចំណោមស្រុកទាំង១៤ទូទាំងខេត្ត ដែលក្នុងនោះមាន ស្រុកបាណន់ ថ្មគោល ក្រុងបាត់ដំបង បវេល ឯកភ្នំ មោងឫស្សី រតន:មណ្ឌល ភ្នំព្រឹក កំរៀង គាស់ក្រឡ និង រុក្ខគីរី សរុបផលប៉ះពាល់មានចំនួន ៧១,៤៣៩ហិកតា ។
ហើយតាមបណ្តាស្រុកដែលបានរងផលប៉ះពាល់ខាងលើទាំង១១ស្រុក ក្នុងនោះក៏មានស្រុកចំនួន ៩បានរងការខូចខាត រួមមាន ស្រុកបាណន់ ស្រុកថ្មគោល ក្រុងបាត់ដំបង បវេល ឯកភ្នំ មោងឫស្សី កំរៀង គាស់ក្រឡ និង ស្រុករុក្ខគីរី
សរុបទំហំនៃការខូចខាតមានចំនួន ៣៧,៥៨០ហិកតា ៕
អត្ថបទ៖ សៅ សារិទ្ធ








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


