ព័ត៌មានជាតិ
លោក វង សូត ជំរុញក្រុមការងារថ្នាក់មូលដ្ឋានបន្តប្រឹងប្រែងបម្រើសេវាសាធារណៈជូនពលរដ្ឋរហ័សតាមដែលអាចធ្វើបាន
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងបានថ្លែងនូវការជំរុញឲ្យក្រុមការងារគ្រប់ថ្នាក់មូលដ្ឋានបន្តប្រឹងប្រែងបម្រើសេវាសាធារណៈជូនពលរដ្ឋបានលឿនតាមដែលអាចធ្វើបានឲ្យ ។

លោក វង សូត ថ្លែងបែបនេះខណៈពេលដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ទីចាត់ការនិងរបង នៅវិទ្យាល័យជាច និងមណ្ឌលសុខភាពដែលកំពុងលេចរូបរាងជាបណ្តើរៗនោះ កាលពីម្សិលមិញ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងបន្តរចុះពិនិត្យមើលការជួសជុលដំបូលព្រះវិហារដែលមានសភាពធ្លុះធ្លាយឡើងវិញ ស្ថិតនៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

រដ្ឋមន្ត្រីរូបនេះ បានថ្លែងថា “ជាការពិតណាសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង។ ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រចាពលរដ្ឋ ក្រ១ និង ក្រ២ ខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់ជាងមួយលាននាក់ទៅហើយនោះ។ ចំណែកសំណង់អាគារនេះគឺជាមណ្ឌលសុខភាពដែលកសាងឡើងដើម្បីបំរើសេវាសុខភាពជូនពលរដ្ឋនិងកាសម្រាកព្យាបាល ជំងឺផ្សេងៗ។
ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ជនងាយរងគ្រោះដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៍ដូចជំនួយសប្បុរសធម៏ជូនដល់ពួកគាត់ភ្លាមៗ ពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ”៕


អត្ថបទ៖ វិមាន
ចុចអាន៖ ក្រសួងការងារចេញគោលការណ៍បង្រៀន និងរៀនពីចម្ងាយសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
ចុចអាន៖ ស្មារតីអន្តរជាតិដ៏អស្ចារ្យ៖ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាមបច្ចុប្បន្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


