Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ អ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពញុះញង់របស់លោក សម​ រង្ស៊ី នឹងប្រឈមការចោទប្រកាន់

បានផុស

នៅ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញអំពីទិដ្ឋភាពច្បាប់ដល់សាធារណជន​ ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិត ក្នុងគោលបំណងញុះញង់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធក្នុងសកម្មភាពញុះញង់ របស់អតីតមេបក្សប្រឆាំងទាំងអស់ នឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងការផ្ដន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេស បានចេញឃ្លីបវីដេអូមួយ ដែលមានចំណងជើងថា «សេចក្ដីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្រ្ដខ្មែរ និងកងកម្លាំងប្រដាប់អាវុធ៖ “ត្រូវតែមានការផ្លាស់ប្ដូរនៅកម្ពុជា ក្នុងឆ្នាំ ២០២៣”»។

ក្នុងឃ្លីបវីដេអូរបស់អតីតមេបក្សប្រឆាំងរូបនេះ មានគោលបំណងញុះញង់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅឆ្នាំ ២០២៣ ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនសាធារណជនអំពីទិដ្ឋភាពច្បាប់ ដូចខាងក្រោម៖

ទី១. ការញុះញង់ និងការអំពាវនាវឲ្យមានការចូលរួម ធ្វើការបេះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាការបំផ្លាញសន្តិភាព ស្ថិរភាព និសេចក្ដីសុខសាន្ដរបស់ប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា, ខុសនឹងគោលការណ៍ប្រជាធិបតេយ្យ និងខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវប្រឈមនឹងការចោទប្រកាន់ និងការផ្ដន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី២. សកម្មភាពរបស់គណបក្សនយោបាយណា ដែលគាំទ្រ ឬចូលរួមអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោក សម​ រង្ស៊ី ដែលជាទណ្ឌិត នៅឆ្នាំ ២០២៣ ខាងមុខនេះ ឬចូលរួមពាក់ព័ន្ធនឹងទណ្ឌិត គឺជាការល្មើសទៅនឹងច្បាប់ ស្ដីពី គណបក្សនយោបាយ និងច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយ ដែលត្រូវប្រឈមនឹងវិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ជាធរមាន។

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលាម្សិលមិញ បានប្រកាសទុកជាមុនថា ប្រសិនបើគណបក្សនយោបាយណា ជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលជាទណ្ឌិត នឹងត្រូវប្តឹងផ្តល់ទៅតុលាការ។ ចំណែកឯអ្នកពាក់ព័ន្ធ និងអ្នកចូលរួមក្នុងសកម្មភាព របស់អតីតមេបក្សប្រឆាំងរូបនេះ នឹងត្រូវចាត់វិធានការទៅតាមច្បាប់។

បន្ទាប់ពីឃើញឃ្លីបវីដេអូរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិតរូបនេះមក គឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមក្រសួង-ស្ថាប័ននាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បា​ននាំគ្នាចេញញាត្តិ និងសេចក្ដីថ្លែងការណ៍ថ្កោលទោស ដល់អតីតមេបក្សប្រឆាំងរូបនេះ ជាបន្តបន្ទាប់។  

នៅសេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ខាងលើនេះ ក៏បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោ​សដាច់អហង្ការចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលជាទណ្ឌិត និងបានអំពាវនាវដល់សាធារណជន កងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយទាំងអស់ កុំចាញ់បោក និងកុំចូលរួមប្រព្រឹត្តអំពើខុសច្បាប់តាមការញុះញង់ និងការអំពាវនាវរបស់អតីតមេបក្សប្រឆាំងរូបនេះ ជៀសវាងប្រឈមមុខនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមច្បាប់ជាធរមាន៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៥០ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម