ព័ត៌មានជាតិ
ត្រឹមឆ្នាំ២០២០ ប្រាក់បៀវត្សមូលដ្ឋានពលទាហាន បង្កើនដល់ជិត ៣០០ ដុល្លារ
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហើបពីប្រាក់បៀវត្សមូលដ្ឋានរបស់ពលទាហានក្នុងជួរកងទ័ព។
ក្នុងសន្និសីទពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ របស់ក្រសួងការពារជាតិនៅព្រឹកនេះ លោក ឈុំ សុជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរបង្កើនប្រាក់បៀវត្សមូលដ្ឋាននិងប្រាក់បំណាច់មុខងារដល់កងយោធពលខេមរភូមិន្ទ។

បើតាមលោក ឈុំ សុជាតិ ការបង្កើនប្រាក់បៀវត្សមូលដ្ឋានជាអាទិភាពគឺចាប់ពីថ្នាក់ពលទាហាន ដល់ថ្នាក់វរសេនីយ៍។ ប្រាក់បៀវត្សប្រចាំខែរបស់ពលទាហានម្នាក់ៗគិតជាមធ្យមមកដល់ឆ្នាំ២០២០ បានកើនដល់ ១.១៥៨,៥០០ រៀល។ ដោយឡែកឆ្នាំ២០២១ ឆ្នាំ ២០២២ បានរក្សាកម្រិតបៀវត្សនៅដដែលដោយសារវិបត្តិជំងឺកូវីដ-១៩។
លោក ឈុំ សុជាតិ បានបន្ថែមថា ក្រៅពីគិតគូរលើប្រាក់បៀវត្សមូលដ្ឋាន ក្រសួងការពារជាតិក៏បានបង្កើនប្រាក់ហូបជូនយោធិនម្នាក់ៗក្នុងមួយថ្ងៃ ៤ ២០០រៀល ការផ្តល់ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌជូនយោធិនគ្រប់រូប និងបានយកចិត្តទុកដាក់បន្តផ្តល់ប្រាក់ ហូបបន្ថែមសមរភូមិមុខ ថែទាំបច្ចេកទេសគ្រឿងបំពាក់ ប្រេងឥន្ធនៈ ឯកសណ្ឋានកងទ័ពនិងថវិកាជំនាញមួយចំនួនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


