Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ នឹងពង្រីកមណ្ឌលព័ត៌មានតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ឲ្យកាន់តែច្រើន

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍ បង្ហាញ​គម្រោង​របស់​ខ្លួន​លើ​ការ​អភិវឌ្ឍ​ពង្រីក​កន្លែង​មណ្ឌល​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ក្នុង​ខេត្ត​កោះកុង ឲ្យ​កាន់តែ​ច្រើន ដើម្បី​ពលរដ្ឋ និង​អ្នក​ទេសចរ​បាន​ស្គាល់ ឬ​ទៅលេង​កម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការ នៃ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ គូស​បញ្ជាក់​នៅ​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០២២ ថា ក្រសួង នឹង​ជួយ​អភិវឌ្ឍន៍​នូវ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដើម្បី​ត្រៀម​ទទួល​បង្ហាញ​មគ្គុ​ទេសចរ បង្ហាញ​ផ្លូវ​ដល់​ភ្ញៀវ​ទេសចរ ខណៈ​ខេត្ត​កោះកុង ជា​ខេត្ត​គោលដៅ​ទេសចរណ៍​អេកូ​ទេសចរណ៍​ធម្មជាតិ​មួយ។

កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខេត្ត​កោះកុង លោក គុជ បញ្ញាសា លើក​ឡើង​បន្ថែម​ថា ក្រោយ​បញ្ហា​ជំងឺ​កូវីដ-១៩ ធូរស្រាល អត្រា​កំណើន​ទេសចរ នឹង​កើន​ឡើង​នៅ​តាម​តំបន់​ទេសចរណ៍​នីមួយៗ។ ដូច្នេះ​មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាប់​ជានិច្ច​ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដៃគូ​ឯកជន​នានា ចូលរួម​បង្កើន​ការ​ពង្រឹង​សេវាកម្ម ផលិតផល​ទេសចរណ៍ អនាម័យ រក្សា​គុណភាព​ចំណីអាហារ និង​បញ្ហា​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ។

បើ​តាម​លោក​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ក្រៅពី​ពង្រឹង​វឌ្ឍនភាព​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ក្រសួង មាន​ផែនការ​សកម្មភាព ពង្រឹង និង​បញ្ជ្រាប ការ​ផ្តល់​ព័ត៌មាន​ឌីជីថល​ដល់​ភ្ញៀវ​ទេសចរ តាមរយៈ​ការ​ប្រើ និង​ឆែក​តាម​វេបសាយ និង​អែប​របស់​ក្រសួង ឬ​មន្ទីរ​ទេសចរណ៍ ក្នុង​ន័យ​បង្ហាញ​ព័ត៌មាន​ពី​គោលដៅ​តំបន់​ទេសចរណ៍​នានា​ទៅកាន់​ពលរដ្ឋ និង​អ្នកទេសចរ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

គួរ​កត់សម្គាល់​ថា មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ទើប​តែ​មាន​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​តែមួយ គឺ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សេវា​ជូន​ភ្ញៀវ​ទេសចរ​នា​ពេល​អនាគត​ឡើយ។ ដូចនេះ ខាង​មន្ទីរ ត្រូវ​សិក្សា​ទីតាំង និង​ស្នើសុំ​បន្ថែម​នូវ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​សម្រាប់​បំពេញ​តាម​តម្រូវការ​ចង់បាន​ជូន​ភ្ញៀវ​ទេសចរ​ទៅ​ថ្ងៃ​អនាគត។

ដោយឡែក​លោក ឃឹម ចាន់ឌី អភិបាលរង​ខេត្ត​កោះកុង ថ្លែង​ថា ខេត្ត​កោះកុង បន្ទាប់ពី​បាន​ធូរ​ស្បើយ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មាន​ការ​កើន​ឡើង​តាម​បណ្ដា​រមណីយដ្ឋាន​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត។

លោក​អភិបាលរង​ខេត្ត​ដដែល អះអាង​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​កោះកុង លោក​គាំទ្រ​ជាមួយ​ក្រសួង​ទេសចរណ៍​ចំពោះ​ការ​បង្ហាញ​ពី​សក្ដានុពល និង​វឌ្ឍនភាព​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ដោយសារ​ថា មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភ្ញៀវ​ស្វែងរក​ព័ត៌មាន​ទេសចរណ៍ និង​ជួយ​ដោះស្រាយ​បញ្ហា​មិន​ស្គាល់​តំបន់​ទេសចរណ៍​ដែល​ពួកគេ​ទៅលេង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង លោក សុខ ចាន់គ្រឹះស្នា ឲ្យ​ដឹង​ថា កន្លងមក រដ្ឋបាល​ខេត្ត និង​មន្ទីរ​ទេសចរណ៍ ផ្តោត​ការ​យកចិត្តទុកដាក់​ពី​ការ​ប្រមូល និង​តាំង​បង្ហាញ​រាល់​ព័ត៌មាន​នានា​ពី​គោលដៅ​ទេសចរណ៍ ដែល​មណ្ឌល​ព័ត៌មាន​នេះ ស្ថិតនៅ​បណ្ដោយ​ព្រែក​កោះ​ប៉ោ ក្នុង​ភូមិ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។

តាម​ការ​ណែនាំ​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង ក៏​ធ្លាប់​ស្វែងរក​ទីតាំង​ពង្រីក​មណ្ឌល ឬ​បញ្ជា​ព័ត៌មាន​ទេសចរណ៍​ថ្មីៗ​បន្ថែម ក្រោម​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក និង​ដៃគូ​ឯកជន រៀបចំ​មាន​បន្ទប់ទឹក​សាធារណៈ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​នៃ​សួនច្បារ​ខាងមុខ​សាលាខេត្ត​កោះកុង​ផង​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្ត​ត្បូង​ឃ្មុំ ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឆ្នាំ​២០២៤ និង​ដុត​កម្ទេច​គ្រឿងញៀន ជាង​០៥​គីឡូក្រាម ដែល​បង្ក្រាបបាន

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការបញ្ជាឃុំខ្លួននគរបាល២រូប និងបក្សពួក ក្រោយលួចធ្វើអត្តសញ្ញាណប័ណ្ណឱ្យជនជាតិវៀតណាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្ត​ព្រះសីហនុ បង្ហាញ​វត្ថុតាង​គ្រឿងញៀន​ជិត​២​តោន ដែល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រឹបអូស មុននឹង​យកទៅ​ដុត​កម្ទេចចោល

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុក២ នៃខេត្តកំពង់ចាម ផ្ទុះករណីហ្វូងសត្វដង្កូវបំផ្លាញដំណាំស្រូវ និងដំឡូងមី សរុបជិត២រយហិកតា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សិន​ជូ​រី ផ្លា​ហ្សា​ ៖ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​លក់ដុំ និង​រាយ​ភ្នំពេញ​ ទីតាំង​សម្គាល់​ថ្មី​នៃ​ឧត្តមភាព​សហគមន៍

Sokha Hotels

ព័ត៌មានពេញនិយម