ព័ត៌មានជាតិ
លោកស្រី ជា សិរី៖ បណ្តាញទូរសព្ទជាមធ្យោបាយជួយជំរុញសេវាហិរញ្ញវត្ថុដល់តំបន់ជនបទ
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ប្រព័ន្ធទូរសព្ទដៃ គឺជាមធ្យោបាយមួយដ៏ប្រសើរក្នុងការជួយជំរុញសេវាហិរញ្ញវត្ថុទៅដល់តំបន់ជនបទ ខណៈការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជាស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង”កាលពីថ្ងៃទី២១តុលា លោកស្រីបានបញ្ជាក់ថា ការជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈទូរសព្ទដោយសារបច្ចប្បន្ននេះមានអ្នកចុះឈ្មោះប្រើទូរសព្ទប្រមាណ២១ម៉ឺននាក់ក្នុងចំណោមប្រជាជន១៦លាននាក់ គឺលើសពី១០០ភាគរយ ដែលមានប្រើទូរសព្ទដៃ។

លោកស្រីបានបន្តទៀតថា ដោយមើលឃើញពីបញ្ហានេះហើយ ទើបយើងចង់ជំរុញបរិយាប័ន្នសេវាហិរញ្ញវត្ថុបន្ថែមតាមរយៈទូរសព្ទ ខណៈបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយដោយមានប្រហែល៥០ទៅ៦០ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប១៦លាននាក់ដែលបានប្រើប្រាស់សេវហិរញ្ញវត្ថុផ្លូវការ។
លោកស្រីបានបន្ថែមថា« ទូរសព្ទដៃមានគ្រប់តំបន់ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីជំរុញសេវាហិរញ្ញវត្ថុទៅដល់អ្នកប្រើទូរសព្ទ។ នេះជានិន្នាការមួយមិនមែនមានតែនៅប្រទេសកម្ពុជានោះទេសនៅលើពិភពលោកជាទូទៅក៏ជំរុញតាមរយៈប្រព័ន្ធទូរស័ព្ទនេះដែរ»។
លោកស្រីមើលឃើញថា«ទៅថ្ងៃខាងមុខនៅពេលដែលមានការវិវត្តន៍បន្ថែមសឹងតែថា អាចថ្ងៃណាមួយមិនមានសាខាធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងមានមនុស្សធ្វើការទៀតហើយគ្រាន់តែមានទូរសព្ទមួយ អាចទូទាត់បានគ្រប់បែបយ៉ាងហើយបើទៅមុខទៀតមានតែមុខមនុស្សយើងអាចស្កេនក៏អាចចាយវាយបានដែរគឺនៅពេលយើងចូលទៅហាងណាមួយគ្រាន់តែយកមុខយើងឈរនៅខាងមុខហាងស្កេនទៅអាចទូទាត់កាន់តែងាយស្រួល។ជាក់ស្តែងទៅប្រទេសសាំងហ្គាពួរចង់ដើរកាត់កន្លែងប៉ូលីសអន្តោប្រវេសន៍គឺគេមើលតែមុខយើងទេ»៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


