ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រគល់សិទ្ធិរៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិ ដល់មន្ទីរ គ្រឹះស្ថានសិក្សា
ក្រសួងអប់រំយុវជន និងកីឡា បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការប្រឡង គឺក្រសួងប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ជាអ្នករៀបចំដដែល ដោយរក្សាយន្តការដូចឆ្នាំកន្លងមក ពោលចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផល តាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។

លោក រស់ សុវាចា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០២២នេះ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦។
គួរបញ្ជាក់ថា ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។
សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក
– ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖០០នាទី តែងសេចក្តី (៩០នាទី)
– ម៉ោង៩៖៣០នាទី ដល់ម៉ោង ១០៖០០នាទី គីមីវិទ្យា (៣០នាទី)
– ម៉ោង១០៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ផែនដី និងបរិស្ថានវិទ្យា (៣០នាទី)

ពេលរសៀល
– ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី រូបវិទ្យា (៤៥នាទី)
– ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ភូមិវិទ្យា (៣០នាទី)
– ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី សីលធម៌-ពលរដ្ឋវិទ្យា (៤៥នាទី)
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក
– ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖៣០នាទី គណិតវិទ្យា (១២០នាទី)
– ម៉ោង១០៖០០នាទី ដល់ម៉ោង ១១៖០០នាទី ការសរសេរតាមអាន (៦០នាទី)
ពេលរសៀល
– ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី ជីវវិទ្យា (៤៥នាទី)
– ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ប្រវត្តិវិទ្យា (៣០នាទី)
– ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី ភាសាបរទេស (៤៥នាទី)
សម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


