ព័ត៌មានជាតិ
ការជួសជុលអ៊ុតកៅស៊ូផ្លូវសហព័ន្ធរុស្ស៊ីក្រុមការងារនឹងជំរុញឲ្យរួចរាល់ត្រឹមថ្ងៃទី ៣ វិច្ឆិកា មុនថ្ងៃប្រជុំអាស៊ាន
រដ្ឋបាលរាជធាននីភ្នំពេញបានជំរុញការងារជួសជុលគ្រឹះ និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវសហពន្ធ័រុស្ស៉ីឲ្យរួចរាល់នៅត្រឹមថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ មុនពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
បើតាមការបញ្ជាក់របស់ក្រុមជំនាញជួសជុលផ្លូវឲ្យដឹងថា ជានិច្ចកាលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែណែនាំដល់មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យចុះពិនិត្យផ្លូវជាប់ជាប្រចាំដើម្បីបានឃើញពីការខូចខាតផ្លូវមួយចំនួនក្រោយទទួលរងការខូចខាតដោយទឹកភ្លៀងគឺត្រូវជួសជុលកែលម្អរឡើងវិញកុំចាំឲ្យខូចខាតខ្លាំងទើបជួសជុលនោះ។

មន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា៖ កំណាត់មហាវិថីសហពន្ធ័រុស្ស៉ី ដែលត្រូវអ៊ុតកៅស៊ូបេទីមីណឺនេះ មានប្រវែង១១គីឡូម៉ែត្រ និង៦៨ម៉ែត្រ ស្មើនឹង ៣៣ ២៥៦៨ ម៉ែត្រការ៉េ ដោយចាប់ពីស្តុបBKC កែងមហាវិថីព្រះមុន្នីវង្សដល់ស្ពានអាកាសចោមចៅ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមការងារក៏បានសុំការយោគយល់អធ្យាស្រយ័ពី បងប្អូនប្រជាពលរដ្ឋយើងដែលបានធ្វើកំណើរលើកំណាត់មហាវិថីសហពន្ធ័រុស្ស៉ី ក្នុងពេលកំពុងមានសកម្មភាពចាក់អ៊ុតកៅស៊ូផ្លូវ ដែលបណ្តាលឲ្យកកស្ទះចរាចរធ្វើឲ្យមានការរំខានខ្លះៗក្នុងការធ្វើដំណើរ។

សកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទាំងការកែលំអរហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកែលម្អរសោភ័ណភាពបរិស្ថានដើម្បីលើកកំពស់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងថែមទៀត ពិសេសឈានឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ នៅរាជធានីភ្នំពេញក៏ដូចជាការរៀបចំការប្រកួត កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


