ព័ត៌មានជាតិ
ចិនសន្យាផ្ដល់ជំនួយទឹកប្រាក់ ២០០ លានយ័នបន្ថែមជួយកែលម្អជីវភាពពលរដ្ឋកម្ពុជា
រដ្ឋាភិបាលចិននៅថ្ងៃទី ៩ ខែវិច្ឆិកានេះបានប្រកាសផ្ដល់ជំនួយបន្ថែមនូវទឹកប្រាក់ចំនួន ២០០ លានយ័នសម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា, ការស្ដារឡើងវិញនូវបេតិកភណ្ឌកម្ពុជា, បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន, ជួយដល់សកម្មភាពដោះមីន, វិស័យសុខាភិបាល, ការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំខាងមុខ, ជួយស្ថាបនាស្ពានឆ្លងទន្លេមេគង្គ, ការស្ថាបនាផ្លូវដែកតភ្ជាប់ពីកម្ពុជា ឡាវ ថៃ និងប្រទេសចិន និងជួយដល់កម្ពុជាលើវិស័យកសិកម្មធ្វើយ៉ាងណាឲ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំទៅប្រទេសចិនស្របតាមកូតាដែលបានប្រគល់ជូន និងមានគុណភាពសម្រាប់ទៅប្រទេសក្រៅផងដែរ។

នេះជាការបញ្ជាក់ប្រាប់ពីលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងជំនូបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រីចិនមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ខណៈលោករីករាយដែលឃើញកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ខណៈដែលចិននៅតែបន្តជួយកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែនបានថ្លែងអំណរគុណដែលចិនបានផ្តល់ជំនួយបន្ថែមដល់កម្ពុជា ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនមានវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត។
សម្តេចលើកឡើងថា កន្លងមកចិនបានធ្វើជាបង្អែកផ្តល់វ៉ាក់សាំងដល់កម្ពុជាធ្វើឱ្យកម្ពុជាបានឆ្លងផុតពីការរីករាលដាលជំងឺកូវីដ-១៩ បើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញ។
សម្តេចក៏បានអបអរសាទរភាគីចិន ដែលបានសម្រេចសមិទ្ធផលធំធេងរបស់បក្សកុម្មុយនីសចិន និងជូនពរមិត្តចិនបន្តអភិវឌ្ឍកាន់តែខ្លាំងថែមទៀត ជាពិសេសសម្រេចបានគោលដៅ១០០ឆ្នាំលើកទី២ ក្នុងការកសាងប្រទេសសង្គមនិយម បែបទំនើប៕


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


