ព័ត៌មានជាតិ
លោក ជា សុផារ៉ា៖ ចិនបន្តចូលរួមអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌កម្ពុជា
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងនៅតែបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្សការពារបេតិកភណ្ឌវប្បធម៌កម្ពុជាឱ្យកាន់តែខ្លាំងក្លា ព្រមទាំងការគាំទ្រភាពជាដៃគូអាស៊ាន-ចិន ក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក។

លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ ដែលជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា-ចិន កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ លោកជា សុផារ៉ា មានប្រសាសន៍ថា ការជួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទដល់កម្ពុជា មានតាំងពីឆ្នាំ ១៩៩៣ មកម៉្លេះ។ ជាក់ស្ដែងគម្រោងជួសជុលប្រសាទតាកែវបានចាប់ផ្ដើមពីឆ្នាំ ២០១១ រហូតមកដល់ ២០១៨ បន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញស្មារតីស្មោះស្ម័គ្រចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន។ លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានជាង ១ពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុនិងសៀវភៅប្រវត្តិសាស្ត្រជាច្រើននិយាយអំពីរឿងរ៉ាវនៃអារ្យធម៌នៃប្រទេសទាំងពីរ ហើយគម្រោងជួសជុលប្រាសាទតាកែវ ធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូដែលបានជួយកម្ពុជាក្នុងការអភិរក្ស មរតកវប្បធម៌របស់ខ្លួន។

ក្នុងនោះ លោក លី ខឺឈាង បានបង្ហាញសុទិដ្ឋិនិយមថា គម្រោងជួសជុលប្រាសាទតាកែវនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។ ចិនគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកម្ពុជាក្នុងការអភិរក្សប្រាសាទនិងជួយជំរុញផ្លាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ដើម្បីជំរុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


