ព័ត៌មានជាតិ
លក្ខខណ្ឌនិស្សិតស្រី អាចស្នាក់នៅសិក្សា នៅភ្នំពេញ ដោយឥតគិតថ្លៃ
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សិស្សតែងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ចាប់យកជំនាញឯកទេសតាមចំណូលចិត្ត ទីផ្សារការងារ ដើម្បីទទួលបានការងារល្អសមប្រកបក្នុងសង្គម។ និស្សិតមកពីបណ្ដាខេត្តខ្លះស្នាក់នៅផ្ទះបងប្អូន អ្នកខ្លះស្នាក់នៅបន្ទប់ ឬផ្ទះជួលជុំញាតិមិត្ត ចំណែកនិស្សិតបុរសដែលមិនមានញាតិមិត្តរស់នៅភ្នំពេញ ឬខ្វះខាតជីវភាពផងនោះ អាចសុំព្រះសង្ឃស្នាក់នៅតាមវត្តអារាម។ រីឯ និស្សិតនារីក្រីក្រពីបណ្ដាខេត្ត ត្រូវបានទទួលបានការជំរុញ និងការយកទឹកទុកដាក់ឱ្យបន្តការសិក្សាថ្នាក់ឧត្ដមសិក្សាដូចបុរសដែរ ដោយរដ្ឋាភិបាលជួយសម្រួល និងផ្ដល់កន្លែងស្នាក់នៅនៅរាជធានីភ្នំពេញ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមជ្រើសរើសនិស្សិតនារីក្រីក្រពីបណ្តា ២៥ រាជធានី-ខេត្ត ចំនួន ៨០ នាក់ មកស្នាក់នៅក្នុង មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី របស់ក្រសួងអប់រំ យុវជន និងកីឡា មានមួយទីតាំងក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា និសិ្សតនារីទាំងនេះ ត្រូវបានជ្រើសរើសឱ្យចូលស្នាក់នៅជំនួសនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ និង ឆ្នាំទី៥ ក្នុងឆ្នាំនីមួយៗ។
លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា ដើម្បីស្នាក់នៅ មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី បាន និស្សិតនារីទាំងនោះត្រូវមានលក្ខខណ្ឌ៖
– ជានិស្សិតនារីអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ នានាក្នុងរាជធានីភ្នំពេញ។
– ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការ កូនកំព្រា គ្រួសារមានកូនច្រើន មកពីខេត្តនានា ពិសេសខេត្តដាច់ស្រយាល និងតំបន់ជួបការលំបាក (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ)
– បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។

បេក្ខនារីអាចយកពាក្យសុំស្នាក់នៅ មកដាក់សុំស្នាក់នៅដោយផ្ទាល់ខ្លួននៅតាមគ្រឹះស្ថានឧត្តម សិក្សារបស់ខ្លួន រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ការប្រកាសលទ្ធផល និងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវ ការរបស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២។ ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត បេក្ខនារីអាចទាក់ទងតាមលេខទូរសព្ទ ០១២ ៧៧០ ២២៨, ០១២ ៦៧៥ ៥៩០។
គួរបញ្ជាក់ថា កាលឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើស និស្សិតនារីឆ្នាំទី១ ដែលកំពុងសិក្សាតាមរូបភាព អាហារូបករណ៍ និងបង់ថ្ល នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ មកស្នាក់នៅបណ្ដោះអាសន្ន នៅ មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារី ចំនួន ១១០ នាក់៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៦ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


