ព័ត៌មានជាតិ
ក្រសួងសាធារណការ អនុញ្ញាតឱ្យធនាគារចំនួន៥ទូទាត់កម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារឯកជនចំនួន៥ធ្វើការទូទាត់កម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឱ្យដំណើរការចេញចូលយានយន្តបានលឿនរហ័ស និងកាត់បន្ថយការកកស្ទះចរាចរណ៍។

គ្រឹះស្ថានធានាគារទាំង៥រួមមាន ធនាគារ ជីបម៉ុង, ធនាគារ អេស៊ីលីដា, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារវីង, និងធនាគារ វឌ្ឍនៈ ត្រូវបានសម្រួលផ្តល់លទ្ធភាពឱ្យអ្នកបើកបរអាចធ្វើការបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុង ផ្លាកលេខសម្គាល់យានយន្តមុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន តាមកម្មវិធីទូរសព្ទដៃទូទាត់ប្រាក់អេឡិចត្រូនិក ឬបញ្ជរបង់ប្រាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈធនាគារមួយចំនួនទៀត
នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ក្នុងពេលដ៏ខ្លីខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើវិធីធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងការចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការទូទាត់កម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តាមប្រព័ន្ធធនាគារនេះដើម្បីធានាលំហូរយានយន្តចូល ចេញដែលកន្លងទៅតម្រូវឱ្យបង់ជាសាច់ប្រាក់នៅគ្រប់គន្លងច្រកចេញ ពីផ្លូវល្បឿនលឿនជាបច្ច័យអាចធ្វើឱ្យការកកស្ទះ នៅពេលមានតម្រូវការចរាចរណ៍ខ្ពស់
ជាពិសេសថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកនានា។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ ប្រព័ន្ធបច្ចេកវិទ្យាមួយឈ្មោះថា DIP គឺត្រូវបានអនុញ្ញាតសម្រាប់គ្រប់យានយន្តបើទោះជាយាយន្តនោះ មិនបានចុះឈ្មោះបំពាក់ឧបករណ៍ម៉ាស៊ីនស្កេនOBUក្តី។
ប្រព័ន្ធនេះ នឹងធានាឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាពខ្ពស់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសេវាប្រើប្រាស់ផ្លូវបានលឿនរហ័សកាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយការរង់ចាំយូរដែលបណ្តាលមកពីការកកស្ទះចរាចរណ៍ជាដើម។

លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យភាកីក្រុមហ៊ុនធ្វើការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបុគ្គលិកនៅតាមច្រកចូលចេញឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារបានលឿនរហ័សលើការកាត់ទឹកប្រាក់ពីក្នុងផ្លាកលេខ ព្រមទាំងមានសមត្ថភាពដោះស្រាយបញ្ហាជូនអ្នកធ្វើដំណើរក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន។
គួរបញ្ជាក់ថាការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ ជាមុន (Prepaid License Plate Top-Up) ត្រូវបានផ្តល់លទ្ធភាពឱ្យធ្វើតាមកម្មវិធីទូរសព្ទដៃទូទាត់ប្រាក់អេឡិចត្រូនិក (Mobile Banking) ឬបញ្ជរបង់ប្រាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”