Connect with us

ព័ត៌មានជាតិ

កូន​សត្វ​ខ្លា​ឃ្មុំ​តូច​ដែល​ជួយ​សង្គ្រោះ​ពី​ខេត្តមណ្ឌល​គិរីមានសុខភាពល្អ និង​កំពុង​ស្ថិត​ក្រោម​ការ​ថែ​ទាំ​របស់​អ្នក​ជំនាញ​នៃ​អង្គការ Free the Bear

បានផុស

នៅ

ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល​ ដែល​ជួយ​សង្គ្រោះ​ដោយ​ពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រី​នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឥឡូវ​នេះ​បាន​បញ្ជូន​មក​ដល់ដៃអ្នកជំនាញ​នៃ​អង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និង​សួន​សត្វ​ភូត​គាម​ភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ ​រូប​ភាព​ដែល​ទទួល​បាន​ កូន​សត្វ​ខ្លា​ឃ្មុំ​តូច​មួយ​ក្បាល​នេះ​មាន​សុខភាព​ល្អ និង​កំពុង​ស្ថិត​ក្រោម​ការ​ថែទាំង​យ៉ាង​យក​ចិត្តទុកដាក់ពី សំណាក់​អ្នក​ជំនាញ​ផ្នែក​សត្វខ្លាឃ្មុំ។ ​នេះ​គឺ​ជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ​ឆ្នាំ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធ​ដែល​បាន​បំពេញ​ការងារ​សង្គ្រោះ​កូន​សត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី​រួម​នឹង​អង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ លោក​បានថ្លែងថា នេះ​គឺ​ជា​ការ​បង្ហាញ​ពី​កិច្ច​សហការ​គ្នា​ក្នុង​ជួយ​សង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា​ និង​ក៏បានបង្ហាញពីការយល់ដឹង​របស់ប្រជាពលរដ្ឋ​លើ​សារ​ប្រយោជន៍​នៃ​ជីវៈចម្រុះ ​និង​ការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ សត្វ​ព្រៃ​ដែល​ជា​ផ្នែក​យ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ដែល​យើង​ទង​អស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សឱ្យ បានគង់វង្ស។

គួររំឭកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់​អន្រ្ទង នៃ​ដែន​ជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន ០១ ក្បាលមានទម្ងន់ ៧គីឡូ ក្រាម​ពី​ប្រជា​សហគមន៍​តំបន់​ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោកបានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា។

លោក​រដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងអប់រំ​នា​ពេល​កន្លងមក និងជាពិសេសតាមរយៈយុទ្ធនាការ​អន្ទាក់សូន្យ​ដែល​ផ្តួច​ផ្តើម​និង​ដឹក​នាំ​ដោយ​ក្រសួងបរិស្ថាន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃជីវៈចម្រុះ ពីផលប៉ះពាល់នៃអន្ទាក់ និង​មាន​ភាព​សកម្មក្នុងការចូលរួមរាយការណ៍ពីការជួញដូរសត្វព្រៃខុសច្បាប់ និងការជួយ សង្គ្រោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមសាច់សត្វព្រៃសូមបញ្ឍប់ការហូបសាច់សត្វព្រៃដើម្បីចូលរួមការពារសត្វព្រៃ និងម្យ៉ាងទៀតសាច់សត្វព្រៃមិនផ្តល់ផលអ្វីល្អសម្រាប់ សុខភាពឡើយ គឺ​មាន​តែ​បង្កផលប៉ះពាល់ដោយសារតែតាមការសិក្សាបែបវិទ្យាសាស្ត្រ សាច់សត្វព្រៃមាន វីរ៉ុសអាក្រក់ៗច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម