ព័ត៌មានជាតិ
សមត្ថកិច្ចគ្រោងកម្ទេចចោលគ្រឿងក្នុងមាន់ខុសច្បាប់ជាង ៥តោន ក្រោយឃាត់បានពីឈ្មួញដឹកតាមរថយន្ត
កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ដឹកគ្រឿងក្នុងមាន់ ៥តោន កាលពីយប់ថ្ងៃទី១៩ខែ វិច្ឆិកា បញ្ជូនទៅការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត។ ក្រោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះមកត្រួតពិនិត្យនៅថ្ងៃទី ២០ ខែវិច្ឆិកានេះរួច គ្រោងដុតកម្ទេចចោលនៅថ្ងៃទី២១ វិច្ឆិកាស្អែកនេះ ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែ វិច្ឆិកា មន្ត្រីការិយាល័យរបស់លោកបានទទួលរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M- 30 47 ដឹកគ្រឿងក្នុងមាន់ពីសមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងយកមករក្សាទុកនៅក្នុងការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ។ លោកបានបញ្ជាក់ឲ្យដឹងថា គ្រឿងក្នុងមាន់នេះ ពុំមានលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនឡើយ ហើយក៏គ្មានប្រភពបញ្ជាក់ច្បាស់លាស់ផងដែរ ដូច្នេះមិនអាចធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារបានឡើយ។

នៅព្រឹកថ្ងៃទី២០ វិច្ឆិកា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមកត្រួតពិនិត្យវត្ថុតាងខាងលើនេះ ដែលសរុបមានគ្រឿងក្នុងមាន់ចំនួន ៣៤៥កេះ មានទម្ងន់ប្រមាណ ៥ តោន។ ក្រោយពីបានប្រជុំជាមួយមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលខេត្ត លោកបានកំណត់រៀបចំគណៈកម្មាការចម្រុះខេត្ត ដើម្បីធ្វើពិធីដុតកម្ទេចចោលថ្ងៃទី២១ ខែ វិច្ឆិកា ស្អែកនេះ ។
ដោយឡែកអ្នកបើកបររថយន្តម្នាក់ឈ្មោះ ធឹម លាប អាយុ៣០ឆ្នាំ ភេទ ប្រុស និងព្រូរថយន្តម្នាក់ឈ្មោះ ឌុំ រតនា ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែករថយន្តបទល្មើសត្រូវរក្សាទុកនូវការិយាល័យផលិតកម្មនិងបក្សសុព្យាបាលខេត្ត។
គួរបញ្ជាក់ថា តាមបញ្ជារបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងសមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសខេត្តបានស្ទាក់ចាប់រថយន្តខាងលើនេះ នៅចំណុចស្ពានជ្រៃបាក់ឃុំជ្រៃបាក់ស្រុករលាប្អៀរកាលពីម៉ោង ៦យប់ថ្ងៃទី ១៩ ខែវិច្ឆិកា ក្រោយពីសមត្ថកិច្ចមានការតាមដាន និងតាមឃ្លាំចាប់អស់រយៈពេល ១៥ថ្ងៃកន្លងមក។ នេះគឺជាស្នាដៃថ្មីមួយទៀតរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចបង្រាបបទល្មើសសេដ្ឋកិច្ចឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំងគ្មានច្បាប់អនុញ្ញាត៕ អត្ថបទ៖ ឈៀង ថារិទ្ធ



-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


