ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទម្លាយកំណត់ហេតុជំនួបជាមួយលោក ចូ បៃដិន មិនមានការស្នើឲ្យដោះលែង កញ្ញា សេង ធារីនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២២ ខែវិច្ឆិកានេះបានឲ្យដឹងថា នៅក្នុងជំនួបរវាងសម្ដេចជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីពេលថ្មីៗនេះ មិនមានការស្នើឲ្យដោះលែង កញ្ញា សេង ធារីនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីនដោយសម្ដេចបានផ្ដាំទៅកាន់អ្នកធ្វើអត្ថាធិប្បាយជុំវិញប្រធានាធិបតីអាមេរិក លោក ចូ បៃដិនក្នុងជំនូបជាមួយសម្ដេចឲ្យមានការគោរពចំពោះក្រមសីលធម៌ នៃមេដឹកនាំដែលមានការជជែកគ្នា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «រឿងថា ឯណាអប្សរាក្បាលត្រង៉ោលត្រូវតែដោះលែង ខ្ញុំអត់ដឹង ព្រោះខ្ញុំអត់បានស្ដាប់ ខ្ញុំអត់ឭសម្ដី ចូ បៃដិន និយាយចឹងផង ខ្ញុំសូមទោសដល់ទៅចាកប្រធានហួសហេតុពេក យើងធ្វើទៅមិនរួច»។
កញ្ញា សេង ធារី ត្រូវបានត្រូវបានតុលាការប្រកាសសាលក្រមនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ដាក់ពន្ធនាគារ ៦ ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់ និងរួមគំនិតក្បត់ពាក់ព័ន្ធនឹងដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៩៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


